(រាជធានីភ្នំពេញ) ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបន្តចូលរួមឧបត្ថម្ភទឹកសុទ្ធប្រមាណ៣០០០កេស ៥ពាន់យួរ និងពងមាន់ ពងទា ប្រមាណ៩ម៉ឺនគ្រាប់ ជូនកម្លាំងប្រយុទ្ធរបស់យើងដែលកំពុងឈរជើងនៅភ្នំខ្មោច។
លោកអនុសេនីយ៍ឯក រី សុភ័ក្រ មេបញ្ជាការ កងអនុសេនាធំគាំទ្រ វរសេនាតូចអន្តរាគមន៍លេខ៣៧៤ នៃកងពលតូចអន្តរាគមន៍លេខ៧ ទិសភ្នំខ្មោច បានទទួល ដើម្បីយកទៅចែកជូនកងកម្លាំងនៅតាមគោលដៅនីមួយៗ។
លោកបានចូលរួមជួយឧបត្ថម្ភជាបន្តបន្ទាប់ និងបន្តស្វែងរកជំនួយ ដើម្បីរុញថែមទៅកម្លាំងនៅជួរមុខ។
នៅពេលនេះ ជាកម្លាំងជាតិតែមួយដែលពលរដ្ឋយើង បានរួមគ្នាជួយដល់កងកម្លាំងគ្រប់ទិសទី រួមទាំងជនភៀសសឹកដែលកើនឡើងជាង៤០ម៉ឺននាក់។



