(ខេត្តពោធិ៍សាត់) ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនចេញពីឃុំថ្មដា ស្រុកវាលវែង ដើម្បីគេចចេញពីការបាញ់ផ្លោងកាំភ្លើងធំ ដ្រូន និងយន្តហោះ F16 របស់ពួកទាហ៊ានថៃ(ហៅចោរសៀម) ដែលបានមកស្នាក់នៅជំរុំជនភៀសសឹកនានា ក្នុងខេត្តត្រូវបានអាជ្ញាធរខេត្ត និងស្រុក បានរៀបចំជូននោះ ដោយទទួលការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ និងសប្បុរសជន ដោយបានផ្តល់អំណោយជាសម្ភារប្រើប្រាស់ និងស្បៀងអាហារជូនដល់ពួកគាត់ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជម្លៀសចេញពីថ្មដា ដែលកំពុងស្នាក់នៅតាមជំរុំជនភៀសសឹកដែលអាជ្ញាធររៀបចំនោះ មានចំនួនប្រមាណ ៧០០គ្រួសារ ស្មើនឹងជាង២ពាន់នាក់។







