លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីចូលរួមធ្វើដំណើរព្យុះហយាត្រាដើម្បីសន្តិភាព

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាមួយមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា មកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើដំណើរព្យុះហយាត្រា ដើរដើម្បីសន្តិភាព របស់មហាគ្រួសារខ្មែរ ដែលចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញទៅដោយក្ដីញញឹម និងសង្ឃឹម នូវក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិខ្មែរតែមួយ។

ក្នុងនោះក៏ការមានការគាំទ្រយ៉ាងពេញទំហឹង ចូលរួមពីឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានដឹកនាំរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើងផងដែរ នេះជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរស្រឡាញ់ខ្មែរ ខ្មែរតែមួយ នូវពេលដែលប្រទេសជាតិត្រូវការយើង បង្ហាញនូវស្មារតីសាមគ្គីឯកភាពជាតិជាធ្លុងមួយ រួមគ្នាជួយគាំទ្រដល់ប្រមុខរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពខ្មែរយើងគ្រប់រូប។










Previous Post Next Post