(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាគុល បានបង្ហើបប្រាប់លទ្ធផលនៃកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានអះអាងប្រាប់មេដឹកនាំអាមេរិកថា គួរតែប្រាប់ទៅកាន់ «ខ្មែរ» ជាមុនសិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃចេញផ្សាយនៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
ថ្លែងនៅវេលាម៉ោង ១០:០០យប់ ថ្ងៃទី១២ ខែធ្នូ លោក អនុទីនន បានបញ្ជាក់ថា លោក ត្រាំ ចង់ឃើញបទឈប់បាញ់ និងចង់ឱ្យថៃអនុវត្តតាម «សេចក្តីថ្លែងការណ៍រួមម៉ាឡេស៊ី»។ ជាការឆ្លើយតប លោក អនុទីន បានការពារថា ថៃបានគោរពតាមលក្ខខណ្ឌរហូតមក ប៉ុន្តែកម្ពុជាបានរំលោភមុន ដូច្នេះថៃចាំបាច់ត្រូវការពារអធិបតេយ្យភាព និងអាយុជីវិតប្រជាជន។
ក្រសួងការពារជាតិកម្ពុជា តែងតែចេញសេចក្តីថ្លែងការណ៍ និងប្រកាសជូនដំណឹងជាប្រចាំថា កម្ពុជាតែងតែគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលកន្លងមក គឺភាគីថៃទៅវិញទេជាអ្នកបំពានយ៉ាងផ្សៃព្រៃដាក់មកលើកម្ពុជា។