(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កងកម្លាំងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ជួយពន្លត់អគ្គីសភយ័ដែលឆាបឆេះប្រេងសាំង ស្ថិតនៅចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់អគ្គីសភ័យដែលឆាបឆេះប្រេងសាំងនោះបានទាន់ពេលវេលា។
ក្នុងហេតុការណ៍ដូចខាងលើនេះ បណ្ដាលឱ្យខួចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។ ដោយមមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនឆេះរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។
ជានិច្ចជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗក្នុងខេត្តសៀមរាប។ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕
.jpg)
.jpg)
.jpg)
