រថភ្លើងដឹកប្រេងក្រឡាប់ នៅឃុំអូរតាប៉ោង ស្រុកបាកាន ដោយសារបញ្ហាផ្លូវស្រុត

(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បើយោងតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រថភ្លើងដឹកប្រេងមួយគ្រឿងបានក្រឡាប់ នៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយសារបញ្ហាផ្លូវស្រុតខ្លាំង។ តាមអ្នកនាំពាក្យបានបន្តថាៈ រថភ្លើងដឹកប្រេងនេះមាន ២៤ទូ និងក្បាលរថភ្លើងលេខ៦៥៣៥ ចេញដំណើរពីភ្នំពេញ ទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង ដោយបានធ្លាក់ទូប្រេង ចំនួន០៣ទូរ តែមិនបង្កឲ្យគ្រោះដល់មនុស្សនោះទេ។ 

ជាវិធានការណ៍បន្ទាន់ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េល បានបញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាពម្នាក់ និងក្រុមជួសជុលផ្លូវដែកទៅកន្លែងកើតហេតុ ហើយរថយន្តបូមប្រេងពីក្រុមហ៊ុនសូគីម៉ិចបានមកដល់កន្លែង ដើម្បីប្រមូលប្រេងឥន្ធនៈដែលកំពប់ដែរ។

ក្នុងនោះ រថយន្តស្ទូចចំនួន០២គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ។









Previous Post Next Post