ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងប្រគល់អំណោយជូនជនភៀសសឹក នៅស្រុកអូរជ្រៅ

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនលោកយាយ លោកតា ពុកម៉ែ អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក បានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិសាស្ត្រក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែរ ស្លាប់ ១នាក់ និងរបួស ៣នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមជម្រាបថាៈ អំណោយដែលត្រូវប្រគល់ជូនបងប្អូនជនភៀសសឹកនេះរួមមាន ថវិកា ចំនួន ២០លានរៀល អង្ករ ចំនួន ៥តោន មីកញ្ចប់ ចំនួន ២៥កេសធំ

ត្រីខកំប៉ុង ចំនួន ៤៥កេស គុយទាវកញ្ចប់ ចំនួន ២៥កេសធំ តង់ ចំនួន ៣០០តង់ ខ្ទឹមស ចំនួន ១០០គីឡូក្រាម ទឹកបរិសុទ្ធកម្ពុជា ចំនួន ៥០កេស ទឹកបរិសុទ្ធហាយ-តិច ចំនួន ២៥ធុង ភេសជ្ជៈ ចំនួន ៥០កេស

ពងមាន់ ចំនួន ៣៥កេស សាច់ជ្រូកកំប៉ុង ចំនួន ៣៥កេស ខសាច់មាន់កំប៉ុង ចំនួន ២០កេស ទឹកសណ្ដែកសៀងលាយសូកូឡា ចំនួន ១៥០កេស ទឹកមៀនក្រហម ចំនួន ៥០កេស ឃីត ចំនួន ២ ០០០កញ្ចប់

 ទឹកបរិសុទ្ធ ចំនួន ១ ០០០យួរ ផងដែរ។










Previous Post Next Post