បាញ់រំដោះអ្នកទោសចេញពីតុលាការ នៅខេត្តស្វាយរៀង, ពេលនេះកម្លាំងសមត្ថកិច្ច កំពុងដេញតាមបង្ក្រាបក្រុមឧក្រិដ្ឋជន

(ខេត្តស្វាយរៀង)៖ បឋមនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានហេតុការណ៍ក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិចិន បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការខេត្តស្វាយរៀង ដែលជាបក្ខពួករបស់ខ្លួន ពេលសមត្ថកិច្ចនាំអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោស។ 
នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ដែលកំពុងតាមបង្ក្រាបក្រុមជនល្មើស បានបញ្ជាក់មក។





Previous Post Next Post