កងកម្លាំងនគរបាលស្រុកកូនមុំ ចុះជួយច្រូតកាត់ប្រមូលផលស្រូវ​ជូនដល់គ្រួសារវីរកងទ័ព​ ដែលជាប់ភារកិច្ចការពារព្រំដែន នៅជួរមុខ

ព្រឹកថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ដោយអនុវត្តន៍តាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ អ៊ុង​ សុភាព​ ស្នងការនគរបាលខេត្ត​ កងកម្លាំងនគរបាលស្រុកកូនមុំបានចុះជួយច្រូតកាត់ប្រមូលផលស្រូវ​ជូនដល់គ្រួសារវរ:កងទ័ព​ ដែលជាប់ភារកិច្ចការពារព្រំដែនជួរមុខ(កម្ពុជា-ថៃ) ដោយភរិយាគាត់មានផ្ទៃពោះ និងខ្វះកម្លាំងពលកម្ម​ សកម្មភាពទាំងនេះ​ គឺជួយសម្រួលដល់ទុក្ខលំបាក់របស់គាត់បានមួយចំណែក​ សកម្មភាពច្រូតកាត់នេះយេីងប្រេីទាំងកម្លាំងមនុស្សនិងប្រេីម៉ាស៊ីនច្រូតផងដែ​រនៅពេលម៉ាស៊ីនមកដល់។

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី







Previous Post Next Post