ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោល​បណ្តោះ​អាសន្ន​នៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដ​ល់៥៩) ចាប់ពីថ្ងៃទី០៨-១៧ វិច្ឆិកា​បាន​ចំនួន​៩៤បង្គោល លើផែនការ​សរុប១៦៦ គិតជាភាគរយ​សម្រេច​បាន​ប្រមាណ​៥៦%

នៅថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ៥៩ ស្ថិត ក្នុងភូមិសាស្រ្ត ស្រុកកំរៀងខេត្តបាត់ដំបង របស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។ បើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា  បានឱ្យដឹងថា ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារនៅលើដី ជាក់ស្តែង ដោយចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥ នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងបានចំនួន ៩៤បង្គោល លើផែនការសរុប ១៦៦បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។ ភាគីទាំងពីរនឹងបន្តការងារបោះបង្គោល បណ្តោះអាសន្ន នេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ។









Previous Post Next Post