ក្រុមការងារវាស់វែងចម្រុះកម្ពុជា និងថៃសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២-៥៩ម្ពុជានិងថៃបាន១៥៧បង្គោលស្មើនឹង ៩៥%

(ខេត្តបាត់ដំបង)៖ ក្រុមការងារវាស់វែងនិងបោះតម្រុយបង្កោលព្រំដែនជាបណោះអាសន្នរវាងកម្ពុជា និងថៃដោយចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងនោះក្រុមការងារវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២-៥៩ កម្ពុជា និងថៃ នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង របស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ បានចំនួន ១៥៧បង្គោល សរុបដែលត្រូវបោះចំនួន ១៦៦ ស្មើនឹងប្រមាណ ៩៥%។ ភាគីទាំងពីររំពឹងថានឹងសម្រេចការងារបោះបង្គោលបណ្តោះអាសន្នឱ្យបានរួចរាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

តាមផែនការដែលបានឯកភាពគ្នា ភាគីកម្ពុជា និងភាគីថៃ នឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។







Previous Post Next Post