(ខេត្តកណ្តាល)៖ បទល្មើសនេសាទទាំងនោះគឺជា របាំងព្រួលសាចអូនក្រឡាញឹកដែលគេហៅថា យ៉ នឹងរបាំងស្បៃមុងសៃយឺនរាប់ពាន់ម៉ែត្រយ៉ាងអនាធិបតេយ្យ ជារបស់ ឈ្មោះថន រុន ជាប្រធានសហគមការពារមច្ចាជាតិ កំពង់ធ្វើសកម្មភាពដាក់យ៉ាងគឃ្លើនពាសពេញលេីផ្ទៃទឹក នៅចំណុចឃុំ សង្កាត ចំនួន៣ ក្នុងនោះ នៅកន្ទុយរបាំងយ៉ខាងកើតគឺក្នុងទឹកដីឃុំក្អមសំណរ តែបើក្បាលរបាំងយ៉ខាងជើង គឺក្នុងទឹកដីឃុំសណ្តារ ក្នុងស្រុកលើកដែកខេត្តកណ្តាល រីឯរបាំងយ៉ខាងលិច គឺនៅក្នុងទឹកដីសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌មាន បានចុះដល់ចំណុចទីតាំងបទល្មើសនេសាទខុសច្បាប់នោះ។
សូមជម្រាបថាៈ សព្វថ្ងៃនេះទីតាំងបទល្មើសនេសាទខុសច្បាប់ទាំងនេះកំពង់តែធ្វើសកម្មភាពយ៉ាងគឃ្លើន ដោយមិនរំខានដល់អាជ្ញាធរមូលដ្ឋាន ឬមន្រ្តីជំនាញ ជាពិសេស លោកនាយខណ្ឌជលផលកណ្តាល ខេត្តកណ្តាលនោះឡើយ អាចថាកន្ទេលធំបន្លំដេក នឹងអាចសង្សយ័ត្រូវថ្នាំសន្តំរបស់ក្រុមបទល្មើសនេសាទទាំងនោះដេកលក់ អស់ទៅហើយទេដឹងទាន.?
ប្រភពពីប្រជានេសាទសុំមិនបញ្ចេញឈ្មោះបានឲ្យអ្នកយកព័ត៌មានយើងដឹងថាៈរបាំងព្រួលសាចអូនក្រឡាញឹកហៅថាយ៉នេះ នឹងរបាំងស្បៃមុងសៃយឺនរាប់ពាន់ម៉ែត្រ ជាច្រេីនមាត់នឹងជាច្រើនកន្លែងទាំងនេះកើតឡើងយ៉ាងអនាធិបតេយ្យ ក្នុងរដូវបិទនឹងបើកនេសាទនេះធ្វើសកម្មភាពដាក់ពាសពេញលើផ្ទៃទឹកដោយរលួន និងមិនរំខានដល់អាជ្ញាធរ និងនាយខណ្ឌជលផលកណ្តាលនោះឡើយ។
បើតាមប្រភព ពីសមត្ថកិច្ចឲ្យដឹងថាៈ សហគមកាពារមច្ឆាធម្មជាតិនេសាឡូត៍១១នេះសង្សយ័មិនទាន់មានច្បាប់ត្រឹមត្រូវនោះទេ ការដាក់របាំងព្រួលសាច់អួនក្រឡាញឹកហៅថាយ៉ចាប់ត្រី នឹងសៃយឺនស្បៃមុងខុសច្បាប់បានដោយរលូន ដោយគ្មានអាជ្ញាធរសមត្ថកិច្ចឬមន្ត្រីជំនាញជលផលណាចេញមុខធ្វើការបង្រ្កាបនោះ ប្រជានេសាទរស់នៅក្បែរទីតាំងបទល្មើសនេសាទខុសច្បាប់នេះ បានខ្សឹបប្រាប់ឲ្យដឹងថា ទីតាំងនេះជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវបិទនឹងបើកនេសាទ គេតែងតែឃើញវត្តមានក្រុមរបស់លោក ថន រុន ប្រធានសហគមការពារមច្ឆាធម្មជាតិនេះតែងតែមកបោះបង្គោលរបាំងដាក់យ៉ចាប់ត្រីនិងរបាំងស្បៃមុង សៃយឺនជាច្រើនមាត់រាប់ពាន់ម៉ែត្រមេីលដាច់កន្ទុយភ្នែក ជាពិសេស ក្នុងចំណុចផ្ទៃបឹងតូចធំ ដែលយូនហៅចំណុចបឹងទាំង២ គឺនឹងលើង បឹងញ៉ៗរាប់ពានម៉ែត្រ ដោយគ្មានឃើញសមត្ថកិច្ចអាជ្ញាធរឬមន្ត្រីជលផលណា មកធ្វើការហាមឃាត់បង្រ្កាបនោះទេ សង្សយ័គេត្រូវរ៉ូវគ្នាទទួលបានលាភសម្ការៈពេញមាត់ត្រជាក់ថ្លើមអស់ហើយក៏មិនដឹង.!?។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកយកព័ត៌មានយើងបានធ្វើការទាក់ទងលោក ថន រុន ប្រធានសហគម ការពារមច្ឆាធម្មជាតិតាមរយះទូរសព្ទ័នៅវេលសម៉ោង៩ និង៣នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ដើម្បីសុំការបកស្រាយបញ្ហាបទល្មើសនេសាទដែលមានដូចខាងលើ ប៉ុន្តែលោកប្រធានសហគមរូបនោះបានឆ្លើយតបមកវិញថា គឺសហគមការពារមច្ឆាធម្មជាតិ មានច្បាប់ត្រឹមត្រូវ ហើយក៏បិទទូរសព្ទ័ភ្លាម។
ចំណែក លោក នាយខណ្ឌជលផល អ្នកយកព័ត៌មាន ក៏បានទាក់ទងតាមរយះទូរសព្ទ័ នៅវេលាម៉ោង៨ និង៤៨នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសុំការបកស្រាយបំភ្លឺក្នុងករណីបទល្មើសនេសាទដូចខាងលើនេះ ក៏ប៉ុន្តែទូរសព្ទ័តេចូលហើយតែមិនលើកទូរសព្ទ័នោះទេ។
ប្រជាពលរដ្ឋក្រុងសំពៅពូន និងស្រុកលើកដែក សូមសំណូមពរដោយទទូចទៅដល់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមឯកឧត្តម មេត្តាជួយចាត់កម្លាំងពិសេសចុះពិនិត្យជាថ្មីឡើងវិញ និងធ្វើការបង្រ្កាបរាល់បទបល្មើសនេសាទនេះជាបន្ទាន់ដោយក្តីអនុគ្រោះផងទាន។(ពាក់ព័ន្ធករណីរិះគន់ខាងលើនេះអង្កភាពគេហទំព័រ តំបន់ទន្លេ ជី អឹម ញូ យើងខ្ញុំរងចាំទទួលការបកស្រាយរាល់ម៉ោងការងារ)(ដោយខ្មែរ រំភើយ)







