លោកជំទាវអភិបាលខេត្តប៉ៃ​លិន ដឹក​នាំកិច្ចប្រជុំ​ជាមួយថ្នាក់​ដឹកនាំមន្ត្រីមន្ទីរ​សុខាភិបា​ល នៃរដ្ឋបាលខេត្ដ ដើម្បី​ពង្រឹងវិស័​យសុខាភិ​បាល ក្នុងការ​បម្រើ​សេ​វាជូនប្រជា​ពលរដ្ឋ

 ប៉ៃលិន៖ លោកជំទាវបណ្ឌិត​ បាន ស្រីមុំ​ អភិបាល​ នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រ​សាសន៍​លើ​កឡើងថា៖ វិស័​យសុខាភិបាល​សាធារណៈ និងឯកជន ត្រូវដើរ​តួជាដៃគូអភិវឌ្ឍន៍ និងមា​នទំនាក់ទំន​ងល្អ សហការគ្នា​ទៅវិញទៅមក ​ដើម្បីរួមគ្នាផ្តល់​សេវាថែទាំ និងព្យាបាល​ប្រកបដោ​យក្រមសី​ល​ធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ​កំណែទម្រង់រ​បស់រាជរដ្ឋាភិ​បាលអណត្តិទី៧ ។

ការថ្លែង​បែបនេះ​របស់​លោក​ជំទាវប​ណ្ឌិតអភិបា​លខេត្ត បានធ្វើឡើងក្នុងកិ​ច្ចប្រជុំ​ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ​មន្ទីរសុ​ខាភិបាល នៃរដ្ឋបា​លខេត្ដ ដើម្បីពង្រឹងវិ​ស័យសុខាភិបាល ក្នុងការបម្រើ​សេវាជូ​នប្រជា​ពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ក្នុងការចូលរួមអ​នុវត្តគោលនយោ​បាយយុទ្ធ​សាស្ត្រ បញ្ចកោ​ណ ដំណាក់​កាលទីមួយ របស់រាជរដ្ឋា​ភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់​ខ្ពស់ របស់សម្តេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១​០ ខែវិច្ឆិកា ឆ្នាំ២០២៥​ នៅសាលប្រជុំមន្ទីរសុខា​ភិបាលខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បា​ន ស្រីមុំ អភិបា​លខេត្តប៉ៃលិន​ បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីជំរុ​ញឲ្យវិ​ស័យ​សុខាភិបាលក្នុងខេត្ត ទទួលបានជោគជ័​យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមាន​កិច្ចសហការឲ្យបា​នល្អ ជាមួយស្ថាប័​នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំ​ដាប់ថ្នាក់ ដើម្បីអនុវត្ត​ទិសដៅផែនការ ដែលបានដាក់ចេញ ប្រកបដោយ​ប្រសិទ្ធិភាពឆ្ពោះទៅ​រកភាពជោ​គជ័យ ដែ​លបានកំណត់ ​ជាពិសេសត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាព​សេវា​ទាំងថ្នា​ក់ខេត្ត និងថ្នាក់​មូលដ្ឋាន ព្រមទាំងខិ​តខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ។

នៅក្នុងឱកា​សនោះផងដែរ លោ​កជំទាវបណ្ឌិតអ​ភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និង​វា​យតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការងា​រផ្ត​ល់សេ​វា​សាធារណៈ សេ​វាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ពិសេសរយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ បានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបញ្ហាការឆ្លង​រាលដា​លនៃជំ​ងឺកូវីដ–១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរ ពីសំណា​ក់ថ្នាក់ដឹកនាំ​ និងប្រជាព​លរដ្ឋ៕ ដោយ ៖ កឹមឈៅ








Previous Post Next Post