(រាជធានីភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៨នាក់ សង្សយ័ពាក់ព័ន្ធក្នុងករណីប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(វាយកាប់ បណ្តាលឱ្យជនរងគ្រោះរងរបួស និងខូចខាតទ្រព្យសម្បត្តិអ្នកដទៃ) នៅចំណុចការ៉ាសសាំង TOTAL ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៥៨នាទីយប់។
សូមបញ្ចាក់ថាៈ ជនសង្សយ័ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានចំនួន០៨នាក់
១/ឈ្មោះ នូ សុវណ្ណដេវិស ភេទប្រុស អាយុ១៧ឆ្នាំ។(ឃាត់ខ្លួន)
២/ឈ្មោះ រស្មី ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ។(ឃាត់ខ្លួន)
៣/ឈ្មោះ នី អាប់ឌុលអាហ្សីស ភេទប្រុស អាយុ១៧ឆ្នាំ។(ឃាត់ខ្លួន)
៤/ឈ្មោះ ប៉ុប ហួន ភេទប្រុស អាយុ១៧ឆ្នាំ។(ឃាត់ខ្លួន)
៥.ឈ្មោះ ឆាយ លីឈ័រ ភេទប្រុស អាយុ១៧ឆ្នាំ
៦/ឈ្មោះ នៅ កាញ់ណារត្ន័ ភេទប្រុស អាយុ១៧ឆ្នាំ។(ឃាត់ខ្លួន)
៧/ឈ្មោះ ជា សុខលៀប ភេទប្រុស អាយុ១៧ឆ្នាំ។(ឃាត់ខ្លួន)
៨/ឈ្មោះ សេង វីរៈ ហៅ ឡូហ្គេន ភេទប្រុស អាយុ១៨ឆ្នាំ។(ឃាត់ខ្លួន)
បច្ចុប្បន្នជនសង្ស័យដែលមានឈ្មោះដូចខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្តទៀត។



