អគ្គនាយកដ្ឋានលំនៅឋានបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនឯកជនចំនួន ៣ រួមមាន INTERCONSTECH Co., LTD, ស្ថាប័នកីឡាអេឡិចត្រូនិចពិភពលោក WeSS និង CAMKOR D&C Co., LTD

ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពលោកជំទាវរដ្ឋលេខាធិកា ទេព បូរ៉ាមីន និងមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិកា លាង មុនីរិទ្ធ ឯកឧត្តមរដ្ឋលេខាធិកា ផារ៉ា មង្គល និងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងសហការីក្រុមហ៊ុនទាំង ៣ សរុបចំនួន៤១នាក់ រួមមានស្រី១០ នាក់។ MOU អគ្គនាយកដ្ឋានលំនៅឋាន សហប្រតិបត្តិការ កិច្ចការលំនៅឋានសំណង់មិនរៀបរយសំណង់អគារចាស់ទ្រុឌទ្រោមលំនៅឋានតម្លៃសមរម្យ ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ ទ្រនំសុភមង្គល ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥







Previous Post Next Post