លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីនគរបាល និងនិវត្តន៍ជន ជួបការលំបាក និងប្រគល់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ដល់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត បានចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីនគរបាល និងនិវត្តន៍ជនជួបការលំបាក និងលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក។

សូមជម្រាបថាៈ នៅក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំ ពីសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 

ព្រមទាំងបានឧបត្ថម្ភនូវថវិកា គ្រឿងឧបភោគបរិភោគ ដល់កងកម្លាំងនគរបាលជាតិ និងបងប្អូននិវត្តន៍ជន ដែលជួបការលំបាក ទាំង១១នាក់ផងដែរ អំណោយដ៏ថ្លៃថ្លានេះជារបស់សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំ និងពង្រឹងអំពីលទ្ធផលនៃការបូកសរុប វាយតម្លៃអំពីសភាពការណ៍សន្តិសុខ និងដាក់ចេញនូវទិសដៅបន្ដ ដើម្បីពង្រឹងការដឹកនាំ សំដៅដល់ការជំរុញ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង់សភាពការណ៍ ក្នុងមូលដ្ឋានស្រុកឲ្យមានប្រសិទ្ធិភាព។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានប្រគល់រថយន្តពន្លត់អគិគីភ័យ ១គ្រឿង ដល់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដែលជាអំណោយរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាបប្រើប្រាស់ជូនប្រជាពលរដ្ឋផងដែរ។










Previous Post Next Post