នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយពីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ សម្រាប់បន្តឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។
អំណោយរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ រួមមាន៖ ខសាច់មាន់កំប៉ុង ចំនួន ២០០កេស ខត្រីសាឌីនកំប៉ុង ចំនួន ៣០០កេស ទឹកសណ្តែកសៀង លាយសូកូឡា ចំនួន ៤៥០កេស និងទឹកមៀនក្រហម ចំនួន ១៥០កេស។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




