កិច្ចប្រជុំសាមញ្ញលើកទី១៦ ប្រចាំខែតុលា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

 (ខេត្តកណ្តាល)៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ ប្រចាំខែតុលា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគ.ក.ស.ក ខេត្ត ដោយមានការចូលរួមពី លោកជំទាវស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប។        

អង្គប្រជុំបានអនុម័ត លើរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម

១.ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា របស់ គ.ក.ស.ក ខេត្ត(លើក ទី១៥) អាណត្តិទី៤ ឆ្នាំ២០២៥

២.ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត ប្រចាំខែតុលា ឆ្នាំ២០២៥

៣.របាយការណ៍ និងពិភាក្សាអំពីស្ថានភាពស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា

៤.ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

៥.បញ្ហាផ្សេងៗ

៦.មតិបូកសរុប និងបិទអង្គប្រជុំ។










Previous Post Next Post