(ខេត្តកណ្តាល)៖ ហេតុការណ៍កើតឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទីនេះដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង បានចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែល និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកវិល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ក្នុងករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) នៅចំណុចកើតហេតុស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ០១នាក់ ឈ្មោះ ហម សុីឡាង (ហៅអាចាវ)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ វិជ្ជាមាននូវសារធាតុញៀនក្នុងទឹកនោម (+)(ឃាត់ខ្លួន)
សូមបញ្ជាក់ថាៈ ក្នុងករណីបង្រ្កាបកម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន
១/សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន០៩កញ្ចប់មធ្យម ទម្ងន់ ១,៨៦ក្រាម ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។




