ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន៧ភូមិ នៅឃុំខ្ពប

 (ខេត្តកណ្តាល)៖ នៅថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្អាង បានរៀបចំពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកនូវទិន្ននយ័ នៃការវិន្និឆយ័ ការចុះបញ្ជីដីធ្លី ជាលក្ខណប្រពន្ធ័ មកបិទផ្សាយជាសាធារណ ទុកជូនប្រជាពលរដ្ឋធ្វើការពិនិត្យផ្ទៀងផ្ទាត់ទំហំក្បាលដី និងឈ្មោះជាមុនសិនដើម្បីចេញបណ័កម្មសិទ្ធជូនដល់ពួកគាត់នោះ ក្រោមអធិបតីភាពឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល។ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសូរិយោដីខេត្ត លោកបធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុកស្អាង កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធាន អនុប្រធានភូមិបាលស្រុក លោកមេឃុំ លោកមេភូមិ លោក លោកស្រីមន្រ្តីរាជការជំវិញសាលាស្រុក និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

សូមជម្រាបថាៈ នៅក្នុងអង្កពិធីសំណេះសំណាល ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តបានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋចំនួន៧ភូមិ និងជាម្ចាស់ក្បាលដី ស្ថិតនៅភូមិខ្ពបក្រោម ភូមិរកាលើ ភូមិរកាក្រោម ភូមិកោះថ្មី ភូមិដំរីឆ្លង ភូមិព្រៃទទឹង និងភូមិត្នោតញី ក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ត្រូវអញ្ជើញមកធ្វើការពិនិត្យមើលនិងផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវពិតប្រាកដលើក្បាលដីនិមួយៗរបស់ខ្លួន ឲ្យបានច្បាស់លាស់ ហើយការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ ដោយគិតពី ថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកំណត់ ដើម្បីឲ្យម្ចាស់ក្បាលដីនិមួយផ្ទៀងផ្ទាត់និងអ្នកពាក់ព័ន្ធ ពីភាពត្រឹមត្រូវរបស់មន្រ្តីជំនាញឬមកធ្វើការតវ៉ាឆ្គងអំពីអ្វីផ្សេងនោះមុននឹងចេញប័ណ្ណកម្មសិទ្ធិជូន។ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅបរិវេណវត្តខ្ពប។ 

ឯកឧត្តមបន្តថាៈ ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែរយៈពេល១៥ថ្ងៃប៉ុណ្ណោះ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់ដីទាំងអស់ត្រូវរួសរាន់មកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី និងព័ត៌មានផ្សេងៗ ដូចជាឈ្មោះម្ចាស់ដី ឬឈ្មោះអ្នកកាន់កាប់ដី ប្រភេទទ្រព្យ ឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ ទីកន្លែងកំណើត ឈ្មោះឪពុកម្តាយ ប្រភេទដី និងការប្រើប្រាស់ដី ទីតាំងដី ទំហំដី និងលេខក្បាលដី ជាដើម បើមានកំហុសឆ្គងណាមួយ អាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដូចបានបិទផ្សាយបង្ហាញនៅលើប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីស្រាប់។ ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២៥ គណៈកម្មការរដ្ឋបាល និងមន្រ្តីសុរិយោដី នៅប្រចាំការរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យ និងទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ មានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិជាម្ចាស់ ហើយជាឯកសារសំអាងរឹងមាំបំផុត ពិសេសទៀតនិងធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។ 

ជាមួយគ្នានោះឯកឧត្តមអភិបាលរងខេត្ត ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។










Previous Post Next Post