(ខេត្តសៀមរាប)៖ នៅថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ សៀ ទីន បានទទួលជួបសំណេះសំណាលជាមួយលោក លី ហុង និងលោកស្រី និងអៀង សុដេត និងលោកស្រី ដែលបានឧបត្ថម្ភម៉ាស៊ីនថតចម្លង ចំនួន២គ្រឿង និងក្រដាសចំនួន២០កេស សម្រាប់បម្រើការងាររដ្ឋបាលរបស់កងរាជអាវុធហត្ថខេត្តសៀមរាប។
នៅក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ក៏បានសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានមានចិត្តសប្បុរសជួយឧបត្ថម្ភ និងគាំទ្រ ដល់កងរាជអាវុធហត្ថខេត្ត នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។