ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលអនុវត្តការងារក្នុងការចុះពិនិត្យដាក់ប្រពន្ធលូរំដោះទឹកភ្លៀងយ៉ាងសកម្ម

(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ សូម្បីតែកំពង់ភ្លៀងធ្លាក់ខ្លាំងសឹងនិងមើលមេឃមិនឃើញក៏ដោយ ក៏ឯកឧត្ដម យកចិត្តទុកដាក់ដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងដែលតែងតែរងការលិចដោយសាទឹកភ្លៀងក្នុងភូមិសាស្ត្រក្រុងតាខ្មៅនេះផងដែរ។ ក្នុងនោះឯកឧត្ដមអភិបាលខេត្ត ក៏បានដើរពិនិត្យមើលការរដ្ឋានដែលកំពុងសាសង់​ដាក់ប្រពន្ធ័លូ​ប្រអប់ ដែលប្រព័ន្ធលូដ៏សំខាន់ក្នុងការរំដោះទឹកភ្លៀង ពីក្រុងតាខ្មៅ តាមបណ្តោយផ្លូវលេខ១០៨ និងផ្លូវលេខ២១A ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

សូមបញ្ជាក់ថាៈ ទោះបីលូប្រអប់ កសាងមិនទាន់ រួចរាល់ទាំងស្រុងក៏ដោយ កំរិតទឹកទន្លេនៅត្រឹមហ្នឹង ភ្លៀងថ្ងៃនេះ ក្រុងតាខ្មៅមិនមានការលិចទឹកភ្លៀងបន្តទៀតទេ។








Previous Post Next Post