ក្រុមគ្រូពេទ្យកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ សួន វណ្ណ ដែលរងគ្រោះដោយផ្សែងពុល បង្កឡើងដោយទាហានថៃ

 ក្រុមគ្រូពេទ្យកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ សួន វណ្ណ ដែលរងគ្រោះដោយផ្សែងពុល បង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សូមរម្លឹកថា ការប៉ះទង្គិចកាលពីថ្ងៃម្សិលមិញដោយទាហានថៃបានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសម្លេងខ្លាំង ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ចំនួន ២៩អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល។







Previous Post Next Post