លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ចនៃមន្ទីរអង្កភាពមូលដ្ឋានក្រុងស្រុកនិមួយៗ

 (ខេត្តសៀមរាប)៖ នៅថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យនូវការអនុវត្តន៍ផែនការនៃកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្រុកទាំង១៣ក្នុងខេត្តសៀមរាបទាំងមូល ក្រោមគណៈអធិបតីភាព លោកឧត្តមសេនីយ៍ សៀរ ទីន មេបញ្ជាការកងរាជអាវុធហត្ថសៀមរាប។ ដោយមានការអញ្ចើញចូលរួមពីលោកមេបញ្ជាការរងខេត្ត លោកនាយសេនាធិការ នាយសេនាធិការរង លោក ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ លោកនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័តជាច្រើនរូបផងដែរ អង្កប្រជុំនេះធ្វើឡើងនៅសាលប្រជុំអគារសេនាធិការ។

សូមបញ្ជាក់ថាៈ ខ្លឹមសារ នៃអង្កប្រជុំ រួមមាន

១/ផ្សព្វផ្សាលទ្ធផលការងារប្រចាំខែសីហា និងទិសដៅខែកញ្ញា​។

២/បទបង្ហាញចែករំលែកអំពីបទពិសោធន៍ការងាររបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក។

៣/ការលើកឡើងនូវបញ្ហាប្រឈម និងដំណោះស្រាយ របស់មន្ទីរជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣។

៤/មតិបូកសរុប​ និងផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។












Previous Post Next Post