នាយឧត្តមសេនីយ៍ សួស អង្គារ៍ អញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅការងារដំណាច់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានរៀបចំបើកកិច្ចប្រជុំបូកសរុប ស្តូីពីលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅការងារដំណាច់ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ នាយកដ្ឋានភស្តុភារនិងសម្ភារៈបច្ចេកទេស (និរោធ)។ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធាននាយការិយាល័យ ជាច្រើនរូបផងដែរ។

សូមជម្រាបថាៈ ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើង នៃរបាយការណ៍ ស្តីពីការលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅការងារដំណាច់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងកោតសរសើរ ខ្ពស់ចំពោះថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារតាមភារកិច្ចរៀងៗខ្លួននាពេលកន្លងមក។ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានស្នើឱ្យបន្តយកចិត្តទុកដាក់ និងជំរុញអនុវត្តលើការងារប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ DMS ឱ្យបានទាន់ពេលវេលា។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានស្នើឱ្យបន្តនូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ក៏ដូចជាគោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកសម្រេចបាននូវសមិទ្ធផលជូនអង្គភាព និងក្រសួងមហាផ្ទៃ។










Previous Post Next Post