ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋជីវភាពខ្វះខាតប្រមាណ២០០គ្រួសារក្នុងស្រុកថ្មពួក

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជយ័ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំក្រុមការងារសាខាកាក់បាតក្រហមកម្ពុជាខេត្តចុះសួរសុខទុក្ខនិងអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតប្រមាណ២០០គ្រួសារ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជយ័។ ដោយមានការអញ្ជេីញចូលរួមពីសណាក់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រមប្រឹក្សាខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត សមាជិក សមាជិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មពួក ក្រុមយុវជន និងអ្នកស្ម័គ្រចិត្តជាច្រើនរូប។

សូមជម្រាបថាៈ នៅក្នុងកម្មវិធីនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនដោយក្តីនឹករលឹកនិងអាណិតអសសូចំពោះបងប្អូនប្រជាពលរដ្ឋជាបំផុត។ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់និងនៅក្បែរបងប្អូនជានិច្ច រួមសុខ រួមទុក្ខ ដោយមិនបោះបង់បងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ។ 

ហើយឯកឧត្តម ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជឿទុកចិត្តទៅលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចនិងកំពុងខិតខំធ្វើយ៉ាងណាឱ្យសភាពការណ៍នៅតាមបន្ទាត់ព្រំដែនវិលត្រឡប់មករកសភាពដើមវិញនូវពេលខាងមុខនេះឆាប់ៗផងដែរ។









Previous Post Next Post