ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្តីពីការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២

 (ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាពិភាក្សា ស្តីពីការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ដែលប្រព្រឹត្តទៅនៅសាលសន្និសិតបូកគោ សាលាខេត្តកំពត។

សូមជម្រាបថាៈ សម្រាប់ភូមិសាស្ត្រក្នុងខេត្តកំពត​ ព្រែកជីកហ្វូណនតេជោត្រូវឆ្លងកាត់មានស្រុកចំនួន៣ និងឃុំចំនួន ១៦ រួមមានដូចខាងក្រោម
ស្រុកអង្គរជ័យ មានឃុំភ្នំកុង ឃុំទ្រោម និង ឃុំដើមដូង។
ស្រុកបន្ទាយមាស មានឃុំបន្ទាយមាសខាងលិច ឃុំបន្ទាយមាសខាងកើត ឃុំត្រពាំងសាលាខាងកើត
ឃុំត្រពាំងសាលាខាងលិច ឃុំទូកមាសខាងកើត ឃុំទូកមាសខាងលិច ឃុំស្ដេចគង់ខាងលិច និងឃុំស្ដេចគង់ខាងជើង។
ស្រុកកំពង់ត្រាច មានឃុំប្រាសាទភ្នំខ្យង ឃុំដំណាក់កន្ទួតខាងជើង ឃុំអង្គសុរភី ឃុំកំពង់ត្រាចខាងកើត និងឃុំកំពង់ត្រាចខាងលិច។ ដែលមានប្រវែង​ ៤៣​ គីឡូម៉ែត្រ។







Previous Post Next Post