ឯកឧត្តម គួច ចំរើន អភិបាលខេត្តអញ្ជើញត្រួតពិនិត្យនិងបើវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅ មណ្ឌលវិទ្យាល័យ ហ៊ុន សែន សេរីភាព

 (ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ចើញជាគណៈអធិបតីត្រួតពិនិត្យនិងបើកវិញ្ញាសារប្រឡងសញ្ញាបត្រ័មធ្យសិក្សាទុតិយភូមិសមយ័ប្រឡងឆ្នាំ២០២៤/២០២៥ នៅមណ្ឌុលវិឡាលយ័ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ សូមកុំមានការភិតភ័យ និងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា និងសូមបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បើសិនក្នុងករណីរកឃើញនឹងត្រូវកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិតែម្តង។

ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរ ដល់សិស្សានុសិស្សទាំងអស់ សូមទទួលបានលទ្ធផលប្រឡងដោយជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រឡងឆ្នាំនេះ ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀត។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក៏បានឱ្យដឹងថា ឆ្នាំនេះខេត្តកណ្ដាល មានមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំនួន ១៩មណ្ឌល ស្មើនឹង ៥០៤បន្ទប់ កើន ៣៩បន្ទប់ មានថ្នាក់វិទ្យាសាស្ត្រ ០៦មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៣មណ្ឌល។ ក្នុងនោះមណ្ឌលទាំង១៩ គឺមាននៅតាមសាលាក្នុងក្រុង ស្រុក ចំនួន៦ រួមមាន ១-ក្រុងតាខ្មៅ មាន  ៥មណ្ឌល សម្រាប់បេក្ខជនមកពី ក្រុងតាខ្មៅ-សាលាឯកជន(សុវណ្ណភូមិ -ប៊ែលធី-វេស្ទលែនដ៍) បេក្ខជនស្វៃរិនចំណេះទូទៅ បេក្ខជនបំពេញវិជ្ជា និង ស្វៃរិនបំពេញវិជ្ជា។ ២-ស្រុកស្អាង មាន  ៣មណ្ឌល សម្រាប់បេក្ខជនមកពី ស្រុក ស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន។ ៣-ស្រុកកណ្ដាលស្ទឹង មាន ៣មណ្ឌល សម្រាប់បេក្ខជនមកពី ស្រុកកណ្ដាលស្ទឹង  និងស្រុកអង្គស្នួល។ ៤-ស្រុកកៀនស្វាយ មាន ២មណ្ឌល សម្រាប់បេក្ខជនមកពី ស្រុកកៀនស្វាយ និងស្រុកលើកដែក ។ ៥-ស្រុកពញាឮ មាន ៣មណ្ឌល សម្រាប់បេក្ខជនមកពី ស្រុកពញាឮ ស្រុកអង្គស្នួល និងស្រុកមុខកំពូល។ ៦-ស្រុកខ្សាច់កណ្តាល មាន ៣មណ្ឌល សម្រាប់បេក្ខជនមកពី ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុង អរិយក្សត្រ។ 

ខេត្តកណ្ដាល មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១២៤២១នាក់ ស្រី ៧០០៥នាក់ ក្នុងនោះមាន ១-បេក្ខជនចំណេះទូទៅ

-ថ្នាក់វិទ្យាសាស្រ្ត ៣១៨៤នាក់ ស្រី ១៩៦១នាក់

-ថ្នាក់វិទ្យាសាស្រ្តសង្គម ៧៩៨០នាក់ ស្រី  ៤៤៨១នាក់។ ២-បេក្ខជនស្វៃរិនចំណេះទូទៅ

-ថ្នាក់វិទ្យាសាស្រ្ត ០១នាក់ ស្រី ០១នាក់

-ថ្នាក់វិទ្យាសាស្រ្តសង្គម ៩០៥នាក់ ស្រី ៤៥៩នាក់

៣-បេក្ខជនបំពេញវិជ្ជា

-ថ្នាក់វិទ្យាសាស្រ្ត  គ្មាន

-ថ្នាក់វិទ្យាសាស្រ្តសង្គម ៣១៦នាក់ ស្រី ៩២នាក់

៤-បេក្ខជនស្វៃរិនបំពេញវិជ្ជា

-ថ្នាក់វិទ្យាសាស្រ្ត  គ្មាន

-ថ្នាក់វិទ្យាសាស្រ្តសង្គម ៣៥នាក់ ស្រី  ១១នាក់

សូមមញ្ចាក់ថា បើធៀបទៅនឹងឆ្នាំសិក្សា២០២៣ -២០២៤

-មណ្ឌលប្រឡង កើន ចំនួន ០១មណ្ឌល

-បេក្ខជន   កើន ចំនួន ១ ៣០៧នាក់







Previous Post Next Post