លោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនសំ​យ៉ោង កាន់តំណែងដុះស្លែ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ បន្លែ ផ្លែឈើ ត្រី សាច់ គ្រប់ប្រភេទពីវៀតណាម ចូលមកកម្ពុជាយ៉ាងអនាធិបតេយ្យ ដើម្បីប្រមូលលុយបានយ៉ាងច្រេីនក្នុងមួយថ្ងៃ​ៗដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន

(ខេត្តស្វាយរៀង)៖ បើតាមប្រភព ពីប្រជាពលរដ្ឋ និងក្រុមឈ្មួញតូចតាង នៅក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ បានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមឈ្មួញទាំងតូច-ធំ កំពង់តែសម្រុកដឹកជញ្ជូនទំនិញគ្រប់ប្រភេទចេញចូលពីវៀតណាម តាមរថយន្តសាន់យ៉ុង និង

តាមរម៉កម៉ូតូយ៉ាងគំហុកជារាល់ថ្ងៃ ដោយពុំមានសមត្ថកិច្ចពាក់ពន្ធធ្វើការត្រួតពិនិត្យនិងទប់ស្កាត់នោះទេ រីឯលោក រស់ ភឿន មេប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោងក៏ធ្វើមិនដឹងលឺ ហើយមិន​ទប់ស្កាត់​ឲ្យបាន​ត្រឹមត្រូវ​នោះដែរ។​ មួយរយៈ ចុងក្រោយ ​ក្រុមឈ្មួញ​សម្រុក​ដឹកជញ្ជូន​ ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ចូលវៀតណាម​ និងបន្លែ ផ្លែឈើ ត្រី សាច់ ចេញពីវៀតណាម ចូលមកកម្ពុជា

យ៉ាងរលូន ចូលតាមច្រករបៀងការពារព្រំដែនសំ​យ៉ោង ស្ថិតនៅ​ភូមិឃុំដូចខាងលើនេះយ៉ាងអនាធិបតេយ្យ។

សង្សយ័លោក រស់ ភឿន មេប៉ុស្តិ៍ជាអ្នកបេីកភ្លើង​ខៀវ ទេីប​ពួក​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ តាមអំពើចិត្ត។ ​ហេតុ​នេះ​សូមថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និងលោក​ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​មេត្តា​ត្រួត​ពិនិត្យឡេីងវិញ​ផង ចំពោះ​លោក រស់ ភឿន មេប៉ុស្តិ៍សំយោង បានបណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​យ៉ាង​ពេញបន្ទុក និងបើកដៃឲ្យឈ្មួញកម្ពុជានិង​ឈ្មួញវៀតណាម 

នាំបន្លែផ្លែឈើ ត្រីសាច់ មិនទាន់​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ច្រកនេះទប់ស្កាត់​ឡើយ​។ពាក់ពន្ធការរិះគនខាងលើនេះអ្នកសារព័ត៌មានមិនទាន់មានប្រភព ទាក់ទងសុំការបំភ្លឺពីលោកមេប៉ុស្តិ៍បាននៅឡើយទេ។









Previous Post Next Post