ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្តាល ដាក់ពង្រាយមន្ត្រីគយនិងជនសុីវិលដាក់តាមគោលដៅត្រួតពិនិត្យទំនិញ មិនខុសអីឲ្យក្រុមគយទៅយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្ដាល តាមតែអំពើចិត្ត

ចេញផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

ប្រធានសាខាគយខេត្តកណ្ដាល លោក សំ កុសល  បានប្រើក្បាច់គៀប ក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់បណ្តាផ្លូវចូលមកក្រុងភ្នំពេញ និងផ្លូវជាតិផ្សេងៗទៀតមិនឲ្យរួចខ្លួនបានឡើយ ពិសេសច្រកក្អមសំណរ ផ្លូវជាតិលេខ១ ជាដើម  ។ តាមប្រភព ដដែលបានលួចបង្ហើបឲ្យសារព័ត៌មានយើងដឹងថា លោក សំ កុសល  មិនត្រឹមតែមិនចាត់វិធាន ក្នុងការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តកណ្ដាលនោះ ទេ តែថែមទាំងបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញ  បង់ពន្ធមិនគ្រប់ ពិសេស លោក សំ កុសល ត្រូវរ៉ូវ ជាមួយ មេឈ្មួញ  ក្រុមហ៊ុន ធំៗ រកស៊ីដឹកគ្រឿងសំណង ដែក  ស៊ីម៉ង  និងទំនិញ ផ្សេងៗទៀត ចូលតាមច្រក ក្អមសំណរ ជាដើម បង់ពន្ធ ត្រឹមតែ ៤៥ ទៅ៥០ភាគរយប៉ុណ្ណោះ ។និយាយឲ្យចំគឺលោក មេសាខាគយមិន ដែលមានចំណាត់ការណាមួយទៅលើក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ គឺលោកមិនបានចាត់ការបានមួយករណីណានៅឡើយ គឺមានតែជួយសម្រួលឲ្យក្រុមឈ្មួញគ្រាក់ៗទាំងនោះដឹកទំនិញ ទៅដល់គោលដៅយ៉ាងរលូនប្រកបដោយសុខសុវត្ថិភាពថែមទៀត។

ប្រភពដ៏ដែរ បានឲ្យដឹងបន្ថែមថា នៅច្រកក្អមសំណរនិងច្រកផ្សេងទៀត ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល  ពួកក្រុមឈ្មួញនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ចូលបានយ៉ាងរលូន ស្របពេលព្រំដែន កម្ពុជា ថៃត្រូវបានបិទ។ បើយោងតាមប្រភពមួយចំនួនបានលួចបង្ហើបឲ្យដឹងថា ក្រុមឈ្មួញរកស៊ីធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅរាជធានីភ្នំពេញ គឺសុទ្ធតែមានទំនាក់ទំនងស្អិតរមួតជាមួយលោកមេសាខាគយរូបនេះ ដើម្បីឲ្យការនាំទំនិញរបស់ពួកគេបានដល់គោលដៅលឿន គឺត្រូវបានទំនាក់ទំនងល្អជាមួយ មេសាខាគយរូបនោះ បើពុំនោះទេ មិនស្រួលឡើយ។ លើសនេះទៅទៀតលោក សំ កុសល បានបើកដៃឲ្យក្រុមមន្ត្រីគយខ្លួនដាក់គោលដៅ ត្រួតពិនិត្យទំនិញ គឺមិនខុសអីឲ្យមន្ត្រីគយទាំងនោះ ទៅយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្ដាល តាមតែអំពើចិត្ត បើទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយយ៉ាងណា ក៏ ដោយ ក៏ត្រូវតែឈប់សម្រួលឲ្យថ្លៃបាយទឹកជូនដល់មន្ត្រីគយទាំងនោះដែរ ដោយមិនអាចរំលងបានឡើយ។ហេតុនេះហើយសូម ឯក ឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាជួយពិនិត្យឡើងវិញជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវគួរចាត់មន្ត្រីជំនាញក្រោមឱវាទចុះអង្កេតស្រាវជ្រាវ ភាពមិនប្រក្រតីពុករលួយរបស់លោក សំ កុសល  មេសាខាគយខេត្តកណ្ដាលនិងបក្សពួក។ 








Previous Post Next Post