មនុស្សប្រុសស្រីចំនួន ៦៨នាក់ត្រូវបានឃាត់ខ្លួន សង្សយ័ពាក់ពន្ធករណីបច្ចេកវិទ្យា នៅក្រុងសំពៅពូន

(ខេត្តកណ្តាល) សភារាជ ព័ត៌មាន G M News

ដោយអនុវត្តន៍តាមការណែនាំ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នៅពេលថ្មីៗនេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូន និងកម្លាំងវរការពារព្រំដែនគោកលេខ៦០៥ បានចុះសហការណ៍ធ្វើការងាររដ្ឋបាល អនុវត្តតាមអនុក្រឹត្យ លេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាម ទីតាំងរស់នៅប្រមូលផ្ដុំប្រជាពលរដ្ខនិមួយៗបានធ្វើការត្រួតពិនិត្យនៅចំណុចអគារជួល SSLN ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានកម្ពស់ ៤ជាន់ ស្មើ ១៤០បន្ទប់ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៦៨នាក់(ស្រី ១៤នាក់) ក្នុងនោះ ជាជនបរទេស ៦៧នាក់(ស្រី ១៣នាក់) និងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ទូរសព្ទដៃ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

បន្ទាប់ពីធ្វើការឃាត់ខ្លួន និងដកហូតសម្ភារៈរួចមក ក្រុមការងារត្រួតពិនិត្យលើឧបករណ៍អេឡិចត្រូនិច បានរកឃើញពីសញ្ញានៃសកម្មភាពបទល្មើសបច្ចេកវិទ្យា តាមគេហទំព័រចំនួន ៦ ដែលបានចាប់ផ្ដើមដំណើរការការពារថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយប្រើប្រាស់ Telegram និងWhatsApp ជាមធ្យោបាយទំនាក់ទំនង និងផ្សព្វផ្សាយ។

ចំពោះមនុស្សប្រុសស្រីទាំង ៦៨នាក់ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់ ចំពោះទីតាំងអគារជួល SSLN បានធ្វើការបិទសៀលតាមនីតិវិធីច្បាប់។






Previous Post Next Post