រាជធានីភ្នំពេញ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦
ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានសំណង់ ក្រសួង ដ.ន.ស ដឹកនាំដោយលោក សេក សំខេមរា បានចុះត្រួតពិនិត្យ និងសម្រង់ប្លង់គ្រឿងផ្គុំសំណង់ដែលប្រជាពលរដ្ឋកំពុងរស់នៅ អាស្រ័យផល និងប្រកបអាជីវកម្ម មានសភាពចាស់ទ្រុឌទ្រោមចំនួន២ ទីតាំង៖អគារលេខ១៧ (ទល់មុខផែថ្ម) ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងអគារលេខ៨៦ (ផ្ទះខាត់ សុឃីម) ស្ថិតនៅ សង្កាត់វាលរង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។






