ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ អនឡាញមួយកន្លែងយ៉ាងគឃ្លើន តែអាជ្ញាធរ និងសមត្ថកិច្ចមើលរំលង

(រាជធានីភ្នំពេញ)៖ បើតាមប្រភព ពីប្រជាពលរដ្ឋឲ្យដឹងថាៈ ពិតជាមិនធម្មតាមែន ល្បែងអនឡាញបើកលេងដោយស្ងាត់ៗ នៅតាមបណ្តោយផ្លូវ រោងចក្រ ព្រីស៊ីសិន ហ៊ូតវែរ ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់ចោមចៅ៣ ខណ្ឌ័ពោធ៌សែនជ័យ រាជធានីភ្នំពេញ។ បានបង្កប់នូវល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ ជាច្រើនប្រភេទ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋបានបន្តឲ្យដឹងថាៈ ទីតាំងខាងលើនេះ បានធ្វើសកម្មភាពបើកលេងជារៀងរាល់ថ្ងៃយ៉ាងគឃ្លើន ដោយមិនមានអាជ្ញាធរ និងសមត្ថកិច្ចចុះធ្វើការបង្រ្កាបនោះទេ។ សូមអាជ្ញាធរ និងសមត្ថកិច្ចមេតាចុះធ្វើការពិនិត្យនិងយកចិត្តទុកដាក់ បង្ក្រាបឲ្យអស់រាល់បទល្មើស ល្បែងស៊ីសងខុសច្បាប់ដែលមាននៅក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ ឃុំ មានសុវត្ថិភាព។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមានវិធានការក៏ដូចជាមានចំណាត់ការទៅលើទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះជាបន្ទាន់។ បន្ថែមលើសពីនេះ បងប្អូនប្រជាពលរដ្ឋក៏បានសូមសំណូមពរដោយទទួចដល់សមត្ថកិច្ចអាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធមេតាដាក់កម្លាំងចុះធ្វើការត្រួតពិនិត្យទៅលើទីតាំងមួយកន្លែងនេះផងទាន ។






Previous Post Next Post