ឯកឧត្តម គួច ចំរើន បានដឹកនាំកម្លាំងចម្រុះធ្វើការបង្ក្រាបមេខ្លោងល្បែងស្កេមអនឡាញ"Scam Online"ចាប់ខ្លួនជនជាតិចិនបានចំនួន៣៨នាក់!

កណ្តាល៖ កណ្តាប់ដៃដែកដ៍មុតស្រួចរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានដឹកនាំកម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាប ល្បែងស្កេមអនឡាញ"Scam Online" ចំនួនពីរកន្លែងផ្សេងគ្នា៖

ទី១-ស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្ត/ផ្ទះសំណាក់ Mr. LENG KTV ដែលមានចម្ងាយពីសាលាស្រុកលើកដែកជាង ៣០០ម៉ែត្រ និងនៅតារាងបាល់ទាត់មីស្ទើរលេងស្ថិតក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ដែលមានម្ចាស់ទីតាំងឈ្មោះ គ្រី ប៉េងលេង (ហៅថាត់)។
ទី២- នៅក្នុងកសិដ្ឋានចិញ្ចឹមត្រី នៃដីឡូត៍ដ៍ធំមួយនៅកណ្តាលព្រៃជ្រៅក្នុងបឹង ស្ថិតនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ដែលមានម្ចាស់ទីតាំងឈ្មោះ វី គី។
ហើយក្នុងការបង្ក្រាបនេះត្រូវបានឃាត់ខ្លួនជនជាតិចិនចំនួន៣៨នាក់ក្នុងនោះក៍មានស្ត្រី២នាក់ផងដែរ។ហើយហេតុការណ៍នៃការបង្ក្រាបករណីស្កេមអនឡាញខាងលើនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៦។

ហើយនៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់អ្នកសារព័ត៌មានយើងបានដឹងថា ក្នុងការបង្ក្រាបករណីល្បែងស្កេមអនឡាញកាលពីររសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៦នេះ គេបានឃើញជនជាតិចិនចំនួន៣៨នាក់ត្រូវចាប់ខ្លួននិងជាច្រើននាក់ទៀតបានរត់គេចខ្លួនចូលទៅសង្ងំខ្លួនក្នុងព្រៃជ្រៅនៃទឹកដីស្រុកលើកដែក។ហើយរហូតមកដល់ពេលនេះអាជ្ញាធរនិងកម្លាំងចម្រុះបាននឹងកំពុងឃ្លាំមើលជនជាតិចិនដែលបានរត់គេចខ្លួនទាំងនោះយ៉ាងយកចិត្តទុកដាក់បំផុត។
ក្នុងករណីល្បែងស្ករអនឡាញខាងលើនេះត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នោះបានដាក់ការសង្ស័យថា រឿងនេះអាចមានជាប់ពាក់ព័ន្ធជាមួយនឹងអាជ្ញាធរក៍ដូចជាជំនាញពាក់ពន្ធ័នៅស្រុកលើកដែកផងដែរ។ប្រជាពលរដ្ឋបានបន្តទៀតថា មេក្លោងល្បែងស្កេមអនឡាញទាំងពីរនាក់ខាងលើនេះអាចមានអ្នកមានអំណាចនិងមានឥទ្ធិពលនៅពីក្រោយខ្នងទៀតផង។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ ឯកឧត្តម គួច ចំរើន បានជូនដំណឹងតាមបណ្តោយសង្គមរបស់លោកថា បើបងប្អូនណាបានផ្តល់ព័ត៌មានអំពីករណីល្បែងស្កេមអនឡាញ លោកនឹងជូននូវរង្វាន់លើកទឹកចិត្តចំនួន២លានរៀល ហើយថែមទាំងលាក់ការសម្ងាត់ឲទៀតផង។ហើយប្រជាពលរដ្ឋស្នើសុំឲស្ថាបន័ពាក់ពន្ធ័ជាពីសេសអង្គភាពACU មេត្តាបើកការស៊ើបអង្កេតនិងស្រាវជ្រាវវែកមុខអ្នកពាក់ព័ន្ធឃុបឃិតគ្នាបើកដៃឲ្យឈ្មោះ គ្រី ប៉េងលេង(ហៅ ថាត់)និងឈ្មោះ វី គី ឲមានការបើកលេងល្បែងស្កេមអនឡាញនេះឲខាងតែបាន។







Previous Post Next Post