ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានរៀបចំពិធីបើកសម្ភារៈខោអាវភ្លៀង និងភេសជ្ជៈជូនកងកម្លាំង

(ខេត្តសៀមរាប)សភារាជ ព័ត៌មាន G M News

នៅថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីបើកសម្ភារៈ ជាខោអាវភ្លៀង និងភេសជ្ជៈដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រោមគណៈអធិបតី លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។

សូមជម្រាបថាៈ នៅក្នុងពិធីបើកសម្ភារៈជាខោអាវភ្លៀង និងភេសជ្ជៈនោះ លោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការ បានប្រគល់ជូនផ្ទាល់ដៃដល់នាយ នាយរង និងពលអាវុធហត្ថ នៃកងរាជអាវុធហត្ថខេត្តសៀមរាបទាំងអស់តែម្តង។








Previous Post Next Post