លោក ខណ្ណារ៉ា អេលីត មេ​គយ​ចល័ត​ តំបន់៦ កំពង់តែសម្ងំប្រមូលលុយដោយត្រជាក់ តាមរយះការដាក់ពង្រាយ​កម្លាំងមន្ត្រី​គយ​ជំនិតៗនិង​ជន​សុីវិល​អង្គុយចាំ​ប្រដេញ និងរាប់​ក្បាល​ឡាន​យកលុយ​ពី​ក្រុមឈ្មួញតូចធំ ដឹកជញ្ជូនទំនិញគេចពន្ធ​និងបង់ពន្ធ​មិន​គ្រប់ តាមអំពើចិត្ត

 (ខេត្តត្បូងឃ្មុំ)៖ បើយោងតាមប្រភព​ពី​ ក្រុមឈ្មួញតូចធំដែលបានរកសុីដឹក​ជញ្ជូនទំនិញគ្រប់ប្រភេទឆ្លងកាតក្នុងតំបន់ខេត្តត្បូងឃ្មំនេះដូចជាបន្លែ​ផ្លែឈើ​ ត្រីសាច់។ល។បានឲ្យដឹងថា លោកខណ្ណារ៉ា អេលីត មេគយចល័តតំបន់៦ ដែលទើបមកកាន់តំណែងថ្មីជំនួស លោក ព្រាប គា​រ៉ាត់ ហៅ​សិទ្ធ។ លោកខណ្ណារ៉ា អេលីតមេគយចល័ត តំបន់៦ បង្ការ​និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់​ បានពង្រាយ​មន្ត្រីគយ​ និង​ជន​សុីវិល​ចាំ​ប្រដេញ​ស្ទាក់ចាប់ឃាត់ ឡាន​អអាជីវកម្ម របស់ឈ្មួញតូចធំ ដូចជាការដឹក​ជញ្ជូនបន្លែ​ផ្លែឈើ ត្រីសាច់ និងទំនិញចាប់ហួយ ដែលគេចពន្ធ​ ឬទំនិញ​បង់ពន្ធ​មិន​គ្រប់​ គាបយកលុយតាម​អំពើ​ចិត្ត ដើម្បីស្រង់ដើម មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់។​

ក្រុម​អាជីវករ​ ក៍​ដូចជា​ឈ្មួញ​តូចធំ បាន​បន្ត​ឲ្យដឹង​ថា លោកខណ្ណារ៉ា អេលីត មេគយតំបន់៦ ធ្វើសកម្មភាពដាក់ពង្រាយ​មន្ត្រី​គយ​និង​ជន​ស៊ីវិល ជាច្រើន​កន្លែង​នៅ​តាម​បណ្ដា​ផ្លូវក្នុងខេត្ត​នានា នៅក្នុង​តំបន់៦ ដូច​ជា​ចំណុច​ភូមិ​ហួច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មានដាក់​ឡាន​ប្រចាំ​ដេញ​កាក់​ស្ទាក់ ឡាន​ដឹក​ជញ្ជូនទំនិញ​ណា ដែល​បើក​ហួស​មិន​ចូល​បង់លុយ និងត្រូវ​ពិន័យ​ជាប្រាក់ិយ៉ាងច្រើនផងដែរ ជា​ការព្រមាន​តាម​អំពើចិត្ត។​ ​ក្នុង​នោះឡានសាំ​យ៉ុង​មួយគ្រឿងត្រូវ​បង់​ឲ្យក្រុម​គយ​ចលត័នៅ​ចំណុច​​ភូមិហួច ឃុំ​ក្រែក ស្រុក​ពញាក្រែក​ ចំនួនចាប់ពី៨០មុឺន​ទៅ ១ លាន​រៀល​ជា​កំហិត។ ទើបអាចដឹកជញ្ជូនបន្លែ​ផ្លែឈើ ត្រីសាច់ និង​ទំនិញ​ផ្សេងៗ​ទៀតបានឆ្លងកាតផុតទៅដល់គោលដៅ​បានដោយសុវត្តិភាព។​

​ក្រុម​គយចលត័ និង​ជនសុីវិល​អង្គុយ​រាប់​ក្បាល​ឡឡាននៅ​ចំណុច​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​តត្បូងឃ្មុំ តែងតែតម្រូវ​អោយ​ពួក​ឈ្មួញ​តូចធំបង់លុយ​តាម​ការកំណត់ដោយ​គ្មាន​ក្រដាស់​ស្នាម​ឬ​វិក្ក​យ​ប័ត្រ​ពន្ធ​រដ្ឋ​នោះទេ ចុះ​ហេតុអ្វី​បានជា​មាន​ក្រុម​មន្ត្រី​គយ​ចល័ត​នៅ​មិន​ឆ្ងាយ ពី​គយ​ព្រំដែន​មួយ​កន្លែង​ទៀត ដែល​ចាំ​យកលុយ ពី​ពួកគាត់​បន្ថែមទៀត​តាមតែអំពើចិត្ត ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បានជាប្រយោជន៍ផ្ទាល់ខ្លួនយ៉ាង​សុខ​ស្រួល​បំផុត​។​

​សូមបញ្ចាក់​ថា នៅក្នុង​ការគ្រប់គ្រងលោកខណ្ណារ៉ា អេលីត មេគយតំបន់​៦ នេះ​មាន​ការ​ដឹកទំនិញ​បន្លែ​ផ្លែឈើ 

ឥ​វ៉ាន់​ចាប់ហួយ​និង​ឥ​វ៉ាន់​គ្រប់​ប្រភេទ​ចេញពី​ប្រទេស​វៀតណាម​ជាច្រើន​ច្រក នៅ​ក្នុងខេត្ត​ត្បូងឃ្មុំ មាន​ច្រក​ដូន​រ័ត្ន ច្រក​ទ្វេភាគី​ដូង​៧​ដើម ច្រក​ស្អំ ច្រក​អន្តរជាតិ​ព្រំដែនត្រពាំង​ផ្លុង ហៅ​ស្ពានដែក​ច្រក​បឹង​ជ្រោង​និង​ច្រក​ចាន់​មូល ច្រករបៀង​ផ្សេងៗ​ទៀត​ដែល​ជា​ប្រភព​ចំណូល​របស់ លោកខណ្ណារ៉ា អេលីត និង​ក្រុមបក្សពួក​របស់​ខ្លួន​ប្រមូលលុយដាក់ហោប៉ៅ ទេីបមកកាន់តំណែងថ្មីៗ មិនខ្វល់អ្វីទាំងអស់។​

​ប្រភព​ពី​អាជីវករ​ដ៏ដែល​បាន​បន្ថែម​អោយដឹង​ថា រាល់​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវជាតិ​លេខ​៧ ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ​ពួកគាត់​តែង​តែព្រួយបារម្ភ​ខ្លាំង​ណាស់​ពី​ការដេញ​គាប​ជំរិត​ទា លុយ​របស់​ក្រុមមន្ត្រី​គយ​និង​ជន​សុីវិល​ក្រោម​ការគ្រប់គ្រង​រប​ស់​លោកខណ្ណារ៉ា អេ លីត មេ​គយ​ចល័ត​តំបន់​៦​និង​បក្ខពួក ត្រូវបាន​គេ​សង្ស័យថា ប្រាក់​ផាកពិន័យ​ទាំង​នោះ​ប្រហែល​ចូល​រដ្ឋ​តិចបំផុតជាង​ចូល​ហោប៉ៅ ព្រោះថា​រាល់​ការផាកពិន័យ​ទាំងនោះ​គេ​មិនដែល​ឃើញ​លោក​គយ​ចេញ​វិក័យប័ត្រ​ពន្ធ​រដ្ឋ​ឬ​កន្ទុយ​ប័ណ្ណ​ផាក​ពិន័យ​ឲ្យ​ពួកគាត់​នោះ​ឡើយ​។​

​ប្រជាពលរដ្ឋ ក៍​ដូចជា​អាជីវករ​ចំណុច​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​ថា កន្លែង​ស្នាក់ការ​ក្រុម​គយ​ចល័ត​តំបន់​៦ បើ​អ្នក​មិន​ធ្លាប់​រកស៊ី​ទេ 

គឺ​មើល​មិនដឹង​ថា​កន្លែង​នោះ​ជា​អ្វី  ព្រោះ​គ្មាន​ស្លាក​សញ្ញា សំគាល់​នោះទេ​? មានតែ​ឡាន​ក្រុម​មន្ត្រី​គយ​និង​ជន​ស៊ីវិល ធម្មតា​ដាក់​អំពូល​ភ្លើង​២​គ្រាប់ ដើម្បី​បំភ្លឺ​នៅពេល​យប់​តែ​ប៉ុណ្ណោះ​។

​ប្រភព​បន្តថា មេ​គយ​ចល័ត​តំបន់​៦ ពង្រាយ​មន្ត្រី​គយ​និង​ជន​សុីវិល​ចាំ​ប្រដេញ​ចាប់​ស្ទាក់គាប​យក​លុយ​ពី​រថយន្ត ដឹក​ទំនិញ​គេច​ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា ហើយ​ឃុបឃិត​បើក ដៃ​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​ជា​ថ្នូរ នឹង ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្ខពួក​ខ្លួន គយ​ប្រចាំ​នៅ​ចំណុច​ឃុំ​ក្រែក ស្រុក​ពញាក្រែក កំពុង​សាង​ភាពល្បីល្បាញ​យ៉ាងខ្លាំង​ក្នុងការ ប្រព្រឹត្ត​របៀប​អំពើពុករលួយ ដែល​ជាហេតុ​នាំឲ្យ​បាត់បង់​នូវ​ចំណូល​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង ១ ឆ្នាំៗ​។​

​អាជីវករ​ដ៏ដែល​បាន​បង្ហើប​ឲ្យដឹងថា លោកខណ្ណារ៉ា អេលីត មេ​គយ​ចល័តតំបន់​៦ កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​ទំនិញ​ទាំង​ស្រប​ច្បាប់​

ទាំង​មិន​ស្របច្បាប់​គ្រប់​ប្រភេទ​ ចេញពីរ​វៀតណាម​រាប់សិបគ្រឿង​ក្នុង​មួយ​ថ្ងៃៗ ចូល​ហោប៉ៅ​មន្ត្រី​គយ ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​ផ្ទាល់ខ្លួន​

រាល់​ការចាប់​រថយន្ត​ដឹក​ទំនិញ​ផ្សេងៗ គយ​ផាកពិន័យ​មិន​បាន​បង់ពន្ធ​ចូល​ថវិការ រដ្ឋ​ឡើយ ពោល​គឺ​តែងតែ​សម្រួល​យក​លុយ​ច្រើនៗ រួច​ដោះ​លែង​ឲ្យ​រួច​ទៅវិញ។​ ក្រុម​ឈ្មួញ​តូចធំ ក៍​ដូចជា​អាជីវករ​ក្នុង​ស្រុក អំពាវនាវ​យ៉ាងទទូចដល់​លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​កម្ពុជា ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ដាក់​មន្ត្រីក្រោមឱវាទ​ចុះ​ស្រាវជ្រាវ​ ពីភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​ពុករលួយ របស់លោកខណ្ណារ៉ា អេ លីត មេ​គយ​ចល័ត​ដុះ​ស្លែ​ប្រចាំ​តំបន់​៦ និង​បក្ខពួក​ជាបន្ទាន់ផង​ទាន​។










Previous Post Next Post