រដ្ឋបាលស្រុកកៀនស្វាយបានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ១៣ភូមិ

(ខេត្តកណ្តាល) សភារាជ ព័ត៌មាន G M News

នៅថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២ ៦៨៣ នៃ១៣ភូមិ ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សូមជម្រាបថាៈនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងបរិវេណសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមបញ្ជាក់ជូនថា ការចែកបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ហើយក៏អាចអញ្ជើញបន្តមកទទួលបណ្ណពីការិយាល័យច្រកចេញចូលតែមួយរបស់សាលាស្រុកកៀនស្វាយនៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការក៏បានដែរ។










Previous Post Next Post