(ប៉ៃលិន) ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅជាប់ព្រំដែនថៃស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន មានការរអ៊ូរទាំយ៉ាងខ្លាំងខណ:ប៉ុន្មានខែនេះគីឡូភ្លើងឡើងខ្ពស់ខុសប្រក្រតីមិនអាចទទួលយកបានឡើយគឺឡើង១គុណនិង២ទៅ៣ដងឯណ្ណុះគឺមិនអាចរកលុយបង់ថ្លៃភ្លើងបានឡើយ។
លោកផង់ផាន មុខរបរជួសជុលម៉ូតូ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនបានអោយដឹងថា តំលៃភ្លើងក្នុងខែនេះឡើងខុសប្រក្រតីដែលពីមុនធ្លាប់អស់១០ម៉ឺនជាងឥឡូវអស់រហូត៦០ម៉ឺនគឺឡើងច្រើនណាស់ខណ:ការប្រើប្រាស់ធម្មតាដូចខែមុនៗបើអស់ច្រើនម្លឹងៗរកប្រាក់ឯណាបង់បានបើមុខរបរជួសជុលម៉ូតូឥឡូវរាងស្ងាត់ផង។ពលរដ្ឋម្នាក់ទៀតឈ្មោះ អ៊ុកទូច រស់នៅភូមិអូរអិលឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនក៍បានប្រាប់ថា ក្នុងរយះពេល២ទៅ៣ខែនេះគីឡូភ្លើងឡើងខុសប្រក្រតីដែលពីមុនធ្លាប់អស់ប្រហែល១លានរៀលសោះតែក្នុងខែនេះអស់រហូតដល់២លាន៥សែនរៀលគឺខុសប្រក្រតីខ្លាំងខណ:ការប្រើប្រាស់នៅដដែលគឺបន្ទប់ជួលជាង២០បន្ទប់នៅមិនប្រែប្រួលឡើយ។
លោកបញ្ជាក់ថាកាលពីខែមុនលោកធ្លាប់តវ៉ាងដល់ក្រុមហ៊ុនអគ្គីសនីនៅផ្សារព្រំតែបន្ទាប់ពីខាងក្រុមការងារចុះមកពិនិត្យរួចហើយ តែនៅខែនេះបន្តឡើងខ្ពស់ជាងខែមុនទៀត។
លោកបញ្ជាក់ថាកាលពីខែមុនលោកធ្លាប់តវ៉ាងដល់ក្រុមហ៊ុនអគ្គីសនីនៅផ្សារព្រំតែបន្ទាប់ពីខាងក្រុមការងារចុះមកពិនិត្យរួចហើយ តែនៅខែនេះបន្តឡើងខ្ពស់ជាងខែមុនទៀត។
លោកក៍សូមអោយខាងមន្ត្រីជំនាញនិងខាងក្រុមហ៊ុនបន្តចុះពិនិត្យកុងទ័រគីឡូភ្លើងឡើងវិញជូនពលរដ្ឋផងកុំអោយឡើងគីឡូខ្កាំងពេករកលុយបង់មិនបានទេ។
ចំណែកលោកសុខសួនប្រធានមន្ទីររ៉ែនុងឋាមពលខេត្តប៉ៃលិនបានអោយដឹងថា ពាក់ព័ន្ធបញ្ហាការប្រើប្រាស់ភ្លើងរបស់បងប្អូនប្រជាពលរដ្ឋសូមអោយបងប្អូនទៅដាក់ពាក្យនៅក្រុមហ៊ុនដើម្បីអោយក្រុមការងារចុះទៅពិនិត្យកុងទ័រដើម្បីផ្ទៀងផ្ទាត់និងពិនិត្យបណ្តាញខ្សែភ្លើងក្រែងឆ្លងក៍បណ្តាលអោយវាឡើងគីឡូខុសប្រក្រតីផងដែរ។
បើពិនិត្យហើយនៅតែខុសប្រក្រតីទៀតអាចយកកុងទ័រថ្មីទៅផ្ទៀងផ្ទាត់គ្នាក៍បាន៕ ដោយ៖ កឹមឈៅ
បើពិនិត្យហើយនៅតែខុសប្រក្រតីទៀតអាចយកកុងទ័រថ្មីទៅផ្ទៀងផ្ទាត់គ្នាក៍បាន៕ ដោយ៖ កឹមឈៅ



