ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ចើញចុះជួបសួរសុខទក្ខកម្មករនិយោជិក

(ខេត្តព្រៃវែង) សភារាជ ព័ត៌មាន G M News

នៅថ្ងៃសុក្រ ១៥កេីត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវបានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ៣១០៨នាក់ ក្នុងខេត្តព្រៃវែង នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មជាតិ អន្តរជាតិ ១ ឧសភា នៅបរិវេណក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង (ខ្មែរ) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ក៏បានរៀបចំអាហារសាមគ្គី និងផ្តល់ជូននូវក្រមា និងថវិកា ដល់កម្មករនិយោជិតទាំងចំនួន៣១០៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រមា ១ និងថវិកា ចំនួន៤ម៉ឺនរៀល។ ដោយឡែកសម្រាប់ស្ត្រីមានផ្ទៃពោះ ៧៩នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា ១ និងថវិកា ចំនួន១៤ម៉ឺនរៀលផងដែរ។










Previous Post Next Post