សម្តេចធិបតី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយគ្មានបង្អង់ដៃឡើយ

(រាជធានីភ្នំពេញ) សភារាជ ព័ត៌មាន G M News

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។ ការកោតសរសើរ និងថ្លែងអំណរគុណនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ទន្ទឹមនឹងនោះ សម្តេចធិបតី ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់សមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះសមត្ថកិច្ចត្រូវតែអនុវត្តជាដាច់ខាតនិងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ ដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ។



Previous Post Next Post