សន្ទស្សន៍កម្តៅ នៅបាងកក ឈានដល់កម្រិត «គ្រោះថ្នាក់បំផុត» ៥២ អង្សាសេ

 គ្រោះធម្មជាតិ កំពុងវាយប្រហារថៃ ដោយខ្យល់ពុលធ្ងន់ធ្ងរ និងព្យុះខែប្រាំងដ៏សាហាវ បានបង្កទុក្ខលំបាកដល់ប្រជាជនប្រទេសនេះ នៅតាមបណ្តាខេត្តជាច្រើន។

ប៉ុណ្ណឹងមិនទាន់អស់ឡើយ, ពេលនេះ រដ្ឋបាលក្រុងបាងកក បានព្រមានថា សន្ទស្សន៍កម្តៅ ក្នុងរាជធានីប្រទេសថៃ បានឈានដល់កម្រិត «គ្រោះថ្នាក់បំផុត» ហើយ ពោលគឺ វាឈានដល់ ៥២អង្សាសេ ឯណោះ។

សន្ទស្សន៍កម្ដៅ (Heat Index) គឺជាសីតុណ្ហភាពដែល រាងកាយមនុស្សយើង មានអារម្មណ៍ថាក្ដៅជាក់ស្ដែង នៅពេលគេយក កម្ដៅអាកាស (Air Temperature) មកគណនាបញ្ជូលគ្នា ជាមួយ សំណើមទាក់ទង (Relative Humidity)។ និយាយឲ្យងាយយល់ វាគឺជាកម្រិតកម្ដៅ ដែលយើងមានអារម្មណ៍ថា ក្ដៅជាងសីតុណ្ហភាព ដែលឃើញនៅលើ ទែម៉ូម៉ែត្រ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦, សន្ទស្សន៍កម្តៅ នៅបាងកក បានឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាលើកដំបូងក្នុងរដូវនេះ ដែលវាបង្កហានិភ័យខ្ពស់ ដល់ក្រុមមនុស្សងាយរងគ្រោះ ជាពិសេសក្មេងៗអាយុត្រឹម ៥ឆ្នាំ និងមនុស្សចាស់ អាយុ៦០ឆ្នាំឡើង៕

ប្រភព៖ Bangkok Post



Previous Post Next Post