(ខេត្តត្បូងឃ្មុំ)៖ បើយោងតាមប្រភព ពីអាជីវករនិងឈ្មួញតូច ធំ ដឹកបន្លែផ្លែឈើនិងទំនិញ បានឲ្យដឹងថាៈ លោកខណ្ណារ៉ា អេលីត មេគយចល័តតំបន់៦ ទើបមកកាន់តំណែងថ្មីជំនួស លោក ព្រាប គារ៉ាត់ ហៅសិទ្ធ អតីតមេគយចល័តតំបន់៦ត្រូវបានផ្លាស់ប្តូរ ឲ្យលោក ខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធឆ្លងដែនខុសច្បាប់ បានពង្រាយមន្ត្រីគយនិងជនសុីវិលចាំប្រដេញកាក់ស្ទាក់ចាប់ឡានអាជីវកររកស៊ីដឹកបន្លែផ្លែឈើទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចូលបង់លុយតាមអំពើចិត្ត ដើម្បីស្រង់ដើម ដោយមិនខ្វល់ពីការរិៈគន់អ្វីទាំងអស់ពីប្រជាពលរដ្ឋឡើយ។
ប្រភពបន្ត ពីអាជីវករឈ្មួញតូច ធំថាៈ លោកខណ្ណារ៉ា អេលីត មេគយតំបន់៦នេះកំពង់តែធ្វើសកម្មភាពពង្រាយមន្ត្រីគយនិងជនស៊ីវិល ជាច្រើនកន្លែងនៅតាមបណ្ដាលដងផ្លូវ ក្នុងខេត្តនានានៅក្នុងតំបន់៦ ដូចជាចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដាក់ក្បាលឡានចេញក្រៅចាំប្រដេញកាក់ស្ទាក់ ឡានដឹកទំនិញណា ដែលបើកហួសមិនចូលបង់លុយ ហើយត្រូវពិន័យមួយគុណទ្វេរដង ជាការព្រមានតាមកំណត់ តាមតែអំពើចិត្ត។ក្រុមអាជីវករ និងឈ្មួញតូចធំថាៈ កាលពីកន្លងទៅការជញ្ជូនទំនិញក្នុង១ ឡានសាំយ៉ុងត្រូវបង់ឲ្យក្រុមគយនៅចំណុចឃុំក្រែក ស្រុកពញាក្រែកហ្នឹងចំនួន ៨០មុឺនទៅ ១លានរៀលជាកំហិត សម្រាបការដឹកជញ្ជូនបន្លែផ្លែឈើ គ្រប់មុខ និងទំនិញផ្សេងៗជាច្រើនប្រភេទ ទើបបានដល់គោលដៅ។ ក្រុមគយ និងជនសុីវិលអង្គុយរាប់ក្បាលឡាន
នៅចំណុចឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តម្រូវឲ្យពួកឈ្មួញបង់លុយតាមការកំណត់ ដោយគ្មានក្រដាស់ស្នាមឬវិក្កយប័ត្រពន្ធរដ្ឋនោះទេ។ ចុះហេតុអ្វីបានជាមាន ក្រុមមន្ត្រីគយចល័តនៅមិនឆ្ងាយ ពីគយព្រំដែនមួយកន្លែងទៀត ដែលចាំយកលុយ ពីពួកគាត់បន្ថែមទៀតដាក់ហោប៉ៅ ចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួលបំផុត។
គួរបញ្ចាក់ថា នៅក្នុងការគ្រប់គ្រងលោកខណ្ណារ៉ា អេលីត មេគយតំបន់៦នេះមានការដឹកទំនិញបន្លែផ្លែឈើ ឥវ៉ាន់ចាប់ហួយនិងឥវ៉ាន់គ្រប់ប្រភេទចេញពីប្រទេសវៀតណាមជាច្រើនច្រក នៅខេត្តត្បូងឃ្មុំ មានច្រកដូនរ័ត្ន ច្រកទ្វេភាគីដូង៧ដើម ច្រកស្អំ ច្រកអន្តរជាតិព្រំដែនត្រពាំងផ្លុង ហៅស្ពានដែកច្រកបឹងជ្រោងនិងច្រកចាន់មូល ច្រករបៀងផ្សេងៗទៀតដែលជាប្រភពចំណូលរបស់ លោក អេ លីត និងបក្សពួករបស់ខ្លួនប្រមូលលុយដាក់ហោប៉ៅ ទេីបមកកាន់តំណែងថ្មីៗ មិនខ្វល់អ្វីទាំងអស់។ ការដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៧ ទៅតាមបណ្តាលខេត្តផ្សេងៗឆ្ពោះទៅកាន់រាជធានីភ្នំពេញពួកគាត់តែងព្រួយបារម្ភខ្លាំងណាស់ពីការប្រដេញគាបជំរិតទាលុយពីក្រុមមន្ត្រីគយនិងជនសុីវិលក្រោមការគ្រប់គ្រងរបស់លោកខណ្ណារ៉ា អេលីត មេគយចល័តតំបន់៦និងបក្ខពួកនេះ។ ហើយគេសង្ស័យថា ប្រាក់ផាកពិន័យលើទំនិញគ្រប់ប្រភេទទាំងនោះប្រហែលចូលរដ្ឋតិចបំផុត ជាងចូលហោប៉ៅផ្ទាល់ខ្លួនរបស់មេគយចលត័តំបន់៦នេះក៏ថាបាន ពីព្រោះរាល់ការផាកពិន័យទាំងនោះគេមិនដែលឃើញលោកមេគយ ចេញវិក័យប័ត្រពន្ធរដ្ឋឬកន្ទុយប័ណ្ណផាកពិន័យឲ្យពួកគាត់នោះឡើយ។
ប្រជាពលរដ្ឋ ក៍ដូចជាអាជីវករឬឈ្មួញតូចធំដែលបានដឹកជញ្ជូនទំនិញឆ្លងកាត នៅចំណុចឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ឲ្យដឹងថាៈ ទីតាំងកន្លែងស្នាក់ការក្រុមគយចល័តតំបន់៦ បើអ្នកមិនធ្លាប់រកស៊ីទេ គឺមើលមិនដឹងថា កន្លែងនោះជាកន្លែងអ្វីនោះទេ ពីព្រោះគ្មានស្លាកសញ្ញា សំគាល់នោះទេ? មានតែឡានក្រុមមន្ត្រីគយនិងជនស៊ីវិល ធម្មតាដាក់អំពូលភ្លើង២គ្រាប់ ដើម្បីបំភ្លឺនៅពេលយប់តែប៉ុណ្ណោះ។ គយចល័តតំបន់៦ ពង្រាយមន្ត្រីគយនិងជនសុីវិលចាំប្រដេញចាប់ស្ទាក់គាបយកលុយពីរថយន្ត ដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា និងឃុបឃិតបើកដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញជាថ្នូរ នឹង ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកខ្លួន គយប្រចាំនៅចំណុចឃុំក្រែក ស្រុកពញាក្រែក កំពុងសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការ ប្រព្រឹត្តរបៀបអំពើពុករលួយ ដែលជាហេតុនាំឲ្យបាត់បង់នូវចំណូលថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង ១ឆ្នាំៗ។
ប្រភពពីអាជីវករដ៏ដែលបានបង្ហើបឲ្យដឹងថា លោកខណ្ណារ៉ា អេលីត មេគយចល័តតំបន់៦ កំពុងសប្បាយចិត្តប្រមូលលុយពីរថយន្តដឹកទំនិញទាំងស្របច្បាប់ទាំងមិនស្របច្បាប់គ្រប់ប្រភេទចេញពីរវៀតណាមរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ចូលហោប៉ៅផ្ទាល់ខ្លួន និងចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។
ការចាប់ឡានដឹកទំនិញផ្សេងៗផាកពិន័យមិនបានបង់ពន្ធចូលថវិការរដ្ឋនោះឡើយ ពោលគឺតែងតែសម្រួលយកលុយច្រើនៗ រួចដោះលែងឲ្យរួចទៅវិញ ឈ្មួញតូច ធំ ក៍ដូចជាអាជីវករក្នុងស្រុក អំពាវនាវដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំង លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយ របស់លោក អេ លីត មេគយចល័តដុះស្លែប្រចាំតំបន់៦ និងបក្ខពួកផងទាន។
សភារាជ ព័ត៌មាន G M News






