សកម្មភាពគ្រឿងចក្រជីកកាយដីភ្នំ និងរុករករ៉ែ យ៉ាងគឃ្លើននៅស្រុកឈូក ត្រូវរងការរិះគន់ និងស្នើសុំពីប្រជាពលរដ្ឋឱ្យមានការត្រួតពិនិត្យច្បាប់សារថ្មីឡើងវិញ

 (ខេត្តកំពត) បើយោងតាមប្រភព រាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យដឹងថាៈ មានសកម្មភាពប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ធ្វើការជីកកាយដីភ្នំ និងរុករករ៉ែយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រ ស្រុកឈូកខេត្តកំពត បង្កឱ្យមានការព្រួយបារម្ភជាខ្លាំងដល់ការហិនហោចសម្បត្តិធម្មជាតិរបស់រដ្ឋ។

សូមជម្រាបថាៈ ទីតាំងពាក់ពន្ធសកម្មភាពនោះ មានភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ដែលកំពង់រងការធ្វើសកម្មភាពរបស់ក្រុមឈ្មួញ បានយកគ្រឿងចក្រទៅជីក កាយដីភ្នំ និងរុករករ៉ែដោយគឃ្លើន និងមិនឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចជំនាញណាម្នាក់ចុះធ្វើការហាមឃាត់នោះឡើយ។

នេះបើយោងតាមការព្រួយបារម្ភរបស់សាធារណជនបានលើកឡើងថាៈ សកម្មភាពនេះសង្ស័យ មិនអាចមានច្បាប់ត្រឹមត្រូវក៏ថាបានដែរ។ការរិះគន់លើចំណុចសំខាន់ៗដូចខាងលើនេះ។ ប្រជាពលរដ្ឋបានស្នើសុំដោយទទួចឱ្យអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទៅលើម្ចាស់អាជីវកម្ម និងក្រុមការងារគ្រឿងចក្រទាំងអស់ បង្ហាញ និងអនុវត្តពីភាពស្របច្បាប់ និងត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ។ ការការពារសម្បត្តិធម្មជាតិ ភ្នំ និងធនធានធម្មជាតិនៅក្នុងតំបន់នេះ ចាត់ទុកជាសម្បត្តិដ៏កម្រដែលត្រូវតែថែរក្សា មិនគួរទុកឱ្យមានការជីកកាយដីភ្នំដែលជាសម្បត្តិរបស់រដ្ឋ និងបំផ្លាញដោយគ្មានការត្រួតពិនិត្យច្បាស់លាស់នោះឡើយ។ ប្រជាពលរដ្ឋស្នើឱ្យស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេស មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវចុះពិនិត្យមើលសកម្មភាពជាក់ស្តែង តើអាជីវកម្មនេះមានអាជ្ញាប័ណ្ណត្រឹមត្រូវដែរឬទេ?។

សំណូមពរ តាមរយៈព័ត៌មាន ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងមានវិធានការចុះអន្តរាគមន៍ជាបន្ទាន់ ដើម្បីធានាថា រាល់ការធ្វើអាជីវកម្ម ជីកកាយដីភ្នំនិងរុករករ៉ែទាំងនេះ  និងមិនឲ្យមានការប៉ះពាល់ដល់បរិស្ថាន ឬក៏អាចបាត់បង់សោភ័ណភាពភ្នំធម្មជាតិផងដែរ។ ពាក់ពន្ធការរិះគន់ខាងលើអង្កភាពព័ត៌មានយើងខ្ញុំ ពុំមានប្រភពទាក់ទងបាននោះទេ យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានរាល់ម៉ោងការងារ។(សម្រួលដោយខ្មែរ រំភើយ)





Previous Post Next Post