លោក ត្រាំ ពន្យារពេលវាយប្រហារលើអ៊ីរ៉ង់ ១០ថ្ងៃទៀត ដើម្បីទុកផ្លូវឱ្យការចរចា

 ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសតាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងបន្តផ្អាកការវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់រយៈពេល ១០ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ការសម្រេចចិត្តនេះធ្វើឡើងតាមសំណើរបស់ទីក្រុងតេហេរ៉ង់ ខណៈដែលលោក ត្រាំ បញ្ជាក់ថា កិច្ចចរចាកំពុងប្រព្រឹត្តទៅយ៉ាងរលូន ទោះបីជាមានព័ត៌មានផ្ទុយពីនេះក៏ដោយ។ ការពន្យារពេលនេះ ត្រូវបានគេមើលឃើញថាជាសញ្ញាវិជ្ជមានក្នុងការឈានទៅរកការបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ តាមរយៈកិច្ចចរចាក្រោយឆាក។



Previous Post Next Post