តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៩ខែមករាឆ្នាំ២០២៦ នាយកដ្ឋានសេវាវេជ្ជសាស្ត្របញ្ជាក់ថា មន្ទីរពេទ្យ Rajavithi, Nopparat, Rajathanee, Lerdsin និងទីតាំងសុខាភិបាលធំៗដទៃទៀត បានត្រៀមរួចរាល់អស់ហើយ ដើម្បីទទួលអ្នកជំងឺឬអ្នកសង្ស័យឆ្លងវីរុសនីប៉ាហ៍។
លោក Nattapong Wongwiwat អគ្គនាយកនាយកដ្ឋានខាងលើបានឲ្យដឹងថា ជាមួយនឹងវិធានការផ្សេងៗជាច្រើន មន្ទីរពេទ្យទាំងឡាយបានត្រៀមលក្ខណៈដូចជាការ បង្កើនកម្លាំងបុគ្គលិកនិងគ្រូពេទ្យ បន្ថែមបរិក្ខារពេទ្យ គ្រែអ្នកជំងឺ បន្ទប់វះកាត់ និងបន្ទប់ធ្វើចត្តាឡីស័ក។
ដ្បិតមិនទាន់បញ្ជាក់ពីករណីវិជ្ជមានណាមួយ ប៉ុន្តែថៃក៏ចាត់វិធានការដែរ ដោយយកវិធីសាស្រ្តសម័យកូវីដ-១៩ មកប្រើប្រាស់សាជាថ្មី ដើម្បីបង្ការការឆ្លង៕
ប្រភព៖ Bangkok Post
