គណៈប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះសួរសុខទុក្ខមន្រ្តីស្ថានីយជញ្ជីងថ្លឹងយានយន្តនៅតាមបណ្តាខេត្ត ដែលទទួលរងការឈ្លានពានពីសំណាក់ប្រទេសថៃ

(រាជធានីភ្នំពេញ)៖ ចាប់ពីថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តម គឹម សាន់ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ លោកតាំង ពៅ ប្រធានលេខាធិការដ្ឋាន បានដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាពជញ្ជីង និងសួរសុខទុក្ខដល់មន្រ្តីប្រចាំការនៅស្ថានីយបឹងឃុនឆាង ខេត្តកោះកុង អនុស្ថានីយសំឡូត ខេត្តបាត់ដំបង ស្ថានីយមង្គលបុរី ខេត្តបន្ទាយមានជ័យ និងស្ថានីយអូរពោធិ៍ ខេត្តព្រះវិហារ ដែលទទួលរងការឈ្លានពានពីសំណាក់ប្រទេសថៃកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការព្រួយបារម្ភអំពីសុខទុក្ខ នឹករលឹកដ៏ជ្រាលជ្រៅ និងបានកោតសរសើរចំពោះកងកម្លាំងមន្រ្តីគ្រប់រូបទាំងអស់ដែលបានឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន ដើម្បីបុព្វហេតុការពារជាតិមាតុភូមិក្នុងស្មារតីសាមគ្គី ថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី ហើយនាំមកនូវសេចក្តីសុខសន្តិភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា។










Previous Post Next Post