នគរបាលស្រុកសំរោងទង បេីកកិច្ចប្រតិបត្តិការបង្រ្កាបក្រុមញៀនល្បែងស៊ីសងជល់មាន់ និងឃាត់ខ្លួន ចំនួន១៩នាក់

(ខេត្តកំពង់ស្ពឺ)៖ នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះដោយអនុវត្តតាមបញ្ជា លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបើកប្រតិបត្តិការ ដឹកនាំដោយលោកវិរៈសេនីយ៍ឯក​ ឃុត​ សុផល​ អធិការដ្ឋាននគរ​បាល​ស្រុក​ ចុះប្រតិបត្ដិការបង្រ្កាបល្បែងសុីសង​ជល់មាន់ខុសច្បាប់ មួយកន្លែងស្ថិតនៅដីឡូត៍ទំនេរ ក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនមុខសញ្ញាញៀនល្បែងដែលកំពង់បើកលេងល្បែងជាក់ស្ដែង​ ចំនួន១៩នាក់​ ក្នុងនោះមាន​ ឈ្មោះ ភឹម ផន ភេទប្រុស អាយុ ៤៩ឆ្នាំ នៅ​ភូមិតាយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានបញ្ហាសុខភាពឡេីងសំពាធឈាមយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំព​ង់ស្ពឺ​ជាបន្ទាន់ផងដែរ។ ចំណែក ចំនួន១៨នាក់ផ្សេងទៀត បានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីបំពេញ​នីតិវិ​ធី​បន្ត។ 

សូមបញ្ជាក់ថាៈក្រុមញៀនល្បែងមាន់ជលរួមមាន

១/ឈ្មោះ​ ថោង វិរះ ភេទប្រុស អាយុ​៤១ឆ្នាំ​។(ឃាត់ខ្លួន)

២/ឈ្មោះយឹង លីនដា ភេទប្រុ​ស អាយុ៤០ឆ្នាំ​។(ឃាត់ខ្លួន)

៣/ឈ្មោះឯឡាំ ចន្ធូរ ភេ​ទប្រុស អាយុ៣២ឆ្នាំ​(ឃាត់ខ្លួន)

៤/ឈ្មោះ ម៉ៅ រិន ភេទប្រុស អាយុ៦២ឆ្នាំ​។(ឃាត់ខ្លួន)

៥/ឈ្មោះ វង សូវង្ស ភេទប្រុស អាយុ៣៣ឆ្នាំ​។(ឃាត់ខ្លួន)

៦/ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ​ ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង។(ឃាត់ខ្លួន)

៧/ឈ្មោះ លឹម លីកូ ភេ​ទប្រុស អាយុ៣៥ឆ្នាំ​(ឃាត់ខ្លួន)

៨/ឈ្មោះហៃ ទូ​ច ភេទប្រុស អាយុ៤២​ឆ្នាំ ទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង​។(ឃាត់ខ្លួន)

៩/ឈ្មោះ​ សុខ វី ភេទប្រុស អាយុ​៤០​ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំ​ពិ​ល ស្រុកអង្គស្នួល​។(ឃាត់ខ្លួន)

១០/ឈ្មោះ​ លៀង គា ភេទប្រុស អាយុ​៣៦​ឆ្នាំ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល​។(ឃាត់ខ្លួន)

១​១/ឈ្មោះ​ រ៉េត ធា ភេទប្រុស អា​យុ​៣៤ឆ្នាំ នៅភូមិសា​លាគ្រួស ឃុំលំ​ហាច ស្រុកអង្គស្នួល។(ឃាត់ខ្លួន)

១២/ឈ្មោះ​ លី​ម ម៉ាច ភេទប្រុស អាយុ​៣​៩​ឆ្នាំ​។(ឃាត់ខ្លួន)

១៣/ឈ្មោះ​ លីម មី ភេ​ទប្រុស អា​យុ​៣​៤ឆ្នាំទាំង២នាក់ នៅភូមិក្រាំ​ង​ចិន ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង​។(ឃាត់ខ្លួន)

១៤/ឈ្មោះ​ មឿន ម៉ុន ភេទប្រុ​ស អាយុ​៤២ឆ្នាំ នៅភូមិដំណាក់អំ​ពិ​ល ឃុំដំ​ណាក់អំពិល ស្រុកអង្គស្នួ​ល​។(ឃាត់ខ្លួន)

១៥/ឈ្មោះ​ សុីម សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទន្លាប់ខ្ពស់ខាងត្បូង ឃុំដំ​ណាក់អំ​ពិល ស្រុកអង្គស្នួ​ល​។(ឃាត់ខ្លួន)

១៦/ឈ្មោះ​ ជី វុិត ភេទប្រុ​ស អាយុ​៤៨ឆ្នាំ នៅភូមិអណ្ដូងទឹក ឃុំលំហា​ច ស្រុកអង្គស្នួល​។(ឃាត់ខ្លួន)

១៧/ឈ្មោះ ចាន់ ថារ៉ាវី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រៃគោ ឃុំលំ​ហាច ស្រុកអង្គស្នួល​។(ឃាត់ខ្លួន)

១៨/ឈ្មោះ​ លី វិឆ័​យ ភេទប្រុស អាយុ​៣៦ឆ្នាំ នៅភូមិត្រពាំ​ងឫស្សី ឃុំសំបូរ ស្រុកសំរោ​ង​ទង  ។(ឃាត់ខ្លួន)

សម្ភារៈ​វត្ថុតាងដកហូត​បាន មានទូរ​ស័ព្ទដៃ ចំនួន១៥គ្រឿង​ ម៉ូ​តូ​ ចំនួន៨គ្រឿង​ ប្រា​ក់រៀលមួយចំនួន​ និងមាន់ជ​ល់​​ ចំនួន៤ក្បាល​។

បច្ចុប្បន្នជនសង្សយ័ និងវត្ថុតាងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង​ កសា​ងសំណុំរឿងបញ្ជូនទៅស្នងការខេត្ដដើម្បីចាត់ការតាមនីតិវិធី​។





Previous Post Next Post