បើយោងតាមទិន្នន័យបឋមពីរដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ

 បើយោងតាមទិន្នន័យបឋមពីរដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យដឹងថាៈ សកម្មភាពយោធាថៃបានបាញ់គ្រាប់ផ្លោងចូលជ្រៅក្នុងភូមិដ្ឋានរបស់ជនស៊ីវិលដែលបង្កឲ្យមានការស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើន។ នៅត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ចំនួនជនស៊ីវិលដែលបានស្លាប់និងរងរបួសដោយសារបាញ់គ្រាប់ផ្លោងរបស់យោធាថៃ បាញ់ចូលនៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សរុប ជនស៊ីវិលស្លាប់ចំនួន ៧នាក់ និងរងរបួសចំនួន ២០នាក់។ ភាគីយោធាថៃបានយកជនស៊ីវិលជាមុខសញ្ញា ដោយបានបើកការបាញ់ប្រហារមកលើភូមិដ្ឋានជនស៊ីវិលដូចជាភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់ផ្សេងៗទៀតដែលមានជនស៊ីវិលរស់នៅ។(ប្រភព តេឡេក្រាមក្រសួងព័ត៌មាន)










Previous Post Next Post