(ព្រំដែន)៖ គិតត្រឹមម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បន្ដបាញ់សម្រុកចូលដោយកម្លាំងថ្មើរជើងយ៉ាងខ្លាំងនៅប្រាសាទតាក្របី ដោយសារតែខឹងមិនអាចកាន់កាប់ប្រាសាទបាន ហើយទាហានឈ្លានពានមិនតិចនាក់ទេដែលងាប់នៅទីនោះ។
មកទល់ពេលនេះ កងកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំគ្រប់គ្រងប្រាសាទតាក្របី ដែលទាហានឈ្លានពានសៀមគ្មានឱកាសដើម្បីចូលដណ្ដើមកាន់កាប់បាននោះឡើយ។
ឆ្លើយតបចំពោះការឈ្លានពានរបស់ពួកចោរសៀមនេះ កម្លាំងកងទព័កម្ពុជាបានបាញ់ស្រោចទៅលើពួកទាហានចោរសៀម ដើម្បីបំផ្លាញមហិច្ឆតាឈ្លានពានរបស់ពួកវាយ៉ាងចាស់ដៃផងដែរ។
កម្លាំងថ្មើរជើងរបស់សៀមដែលរុលសម្រុកមកខ្លាំងនៅតំបន់ប្រាសាទតាក្របី បានត្រឹមតែងាប់គរជើងគ្នាតែប៉ុណ្ណោះ ហើយអាវុធមួយចំនួនដែលនៅជាប់ជាមួយខ្មោចទាហានសៀមនោះ ក៏ត្រូវបានកងទ័ពអង់អាចក្លាហានរបស់កម្ពុជាដកហូតបានជាច្រើនដើមផងដែរ។(ប្រភព ពីនាយកដ្ឋានព័ត៌មាន)
