ចេញផ្សាយ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥
សារពីលោកបណ្ឌិត Johann Wadephul រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់លើបណ្តាញសង្គម X៖ «បទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជាផ្តល់ក្តីសង្ឃឹម។ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាព -ជាពិសេសសម្រាប់ជនភៀសខ្លួនក្នុងស្រុក។
ឥឡូវនេះ វាជារឿងសំខាន់ដែលភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះជាប់លាប់។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានអាស៊ាន និងក្រុមសង្កេតការណ៍អាស៊ាន។ តួនាទីរបស់ពួកគេនៅតែមានសារៈសំខាន់ក្នុងការទប់ស្កាត់ការកើតឡើងវិញនៃអំពើហិង្សា។
កិច្ចព្រមព្រៀងបទឈប់បាញ់អាចជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែង-ដើម្បីសម្រេចបាននូវគោលដៅនេះ ការសន្ទនាត្រូវតែបន្ត»។
